ការចរចារជាន់ខ្ពស់អន្តរកូរ៉េនៅតែបន្ត
24/08/2015 10:53
(VOVworld) – នាថ្ងៃទី ២៤ សីហា ការចរចាររវាងកូរ៉េខាង ត្បូងនិងសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានឈានចូលថ្ងៃធ្វើការទី ៣ ហើយសំដៅបន្ធូស្រាលភាព តានតឹងនាបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ។

ការចរចារជាន់ខ្ពស់អន្តរកូរ៉េនៅតែបន្ត (Image: VNA) (VOVworld) – នាថ្ងៃទី ២៤ សីហា ការចរចាររវាងកូរ៉េខាងត្បូងនិងសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឈានចូលថ្ងៃធ្វើការទី ៣ ហើយសំដៅ បន្ធូស្រាលភាពតានតឹងនាបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ។ អ្នកនាំពាក្យរបស់ប្រធានាធិ បតីកូរ៉េខាងត្បូង លោក Min Kyung-wook បានឲ្យដឹងថា៖ ការចរចារនៅកំពុង ប្រព្រឹត្តតៅ រវាងទីប្រឹក្សារសន្តិសុខជាតិកូរ៉េខាងត្បូង លោក Kim Kwan-jin ប្រធានអគ្គស្នង ការនយោបាយកងទ័ព ស.ប.ប.ក. លោក Hwang Pyong-so រដ្ឋមន្ត្រីក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូងលោក Hong Yong-pyo និងលេខា បក្សពលករ ស.ប.ប.ក. ទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងត្បូង លោក Kim Yong-Gun។ ប៉ុន្តែ លោក Min Kyung-wook មិនជូនដំណឹងខ្លឹមសារ លំអិតនៃការចរចារនៅឡើយ។ ទោះបីជា ការចរចារពោលខាងលើមិនទាន់ ទទួលបានការបោះជំហានច្បាស់លាស់ណាមួយឡើយក្តីប៉ុន្តែអ្នកវិភាគជា ច្រើននាក់បានចាត់ទុកថា៖ការដែលភាគីទាំងពីរឯកភាពវិលត្រឡប់មក តុចរចារវិញគឺជាសញ្ញាវិជ្ជមានក្នុងស្ថាន ភាពបច្ចុប្បន្ន៕
Related





