VOV WorldVOV World
ការចរចារសន្តិភាពរវាងបណ្ដាភាគីនៅយេម៉ែនប្រព្រឹត្តទៅយ៉ាងសកម្ម
01/05/2016 08:41
(VOVworld) - នាថ្ងៃទី៣០ មេសា នៅប្រទេស Kuwait បណ្ដាភាគីប្រឆាំងគ្នានៅយេម៉ែនបានចាប់ផ្ដើមជំនួប ចរចារផ្ទាល់អំពីបញ្ហាសំខាន់ៗក្នុងការខំប្រឹងប្រែង បញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយក្នុងអំឡុង១៣ ខែកន្លងទៅនៅប្រទេសអារ៉ាប់នេះ។
ការចរចារសន្តិភាពរវាងបណ្ដាភាគីនៅយេម៉ែនប្រព្រឹត្តទៅយ៉ាងសកម្ម
បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាយេម៉ែនលោក Cheikh Ahmedថ្លែងមតិនៅសន្និសីទកាសែតនៅ Kuwait នាថ្ងៃទី២៦ មេសា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៣០ មេសា នៅប្រទេស Kuwait បណ្ដាភាគីប្រឆាំងគ្នានៅ យេម៉ែនបានចាប់ផ្ដើមជំនួបចរចារផ្ទាល់អំពីបញ្ហាសំខាន់ៗក្នុងការខំប្រឹងប្រែងបញ្ចប់ សង្គ្រាមស៊ីវិលដែលអូសបន្លាយក្នុងអំឡុង១៣ខែកន្លងទៅនៅប្រទេសអារ៉ាប់នេះ។ បញ្ហាសំខាន់ៗពោលខាងលើរួមមានការដកចេញក្រុមប្រដាប់អាវុធ ផ្ទេរប្រគល់ សព្វាវុធទម្ងន់ធ្ងន់ តភ្ជាប់ឡើងវិញនូវដំណើរការផ្ទេរប្ដូរនយោបាយ និងដោះលេង ឈ្លើយសិក។បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាយេម៉ែនលោក Cheikh Ahmed ចាត់ទុកនេះជាការចាប់ផ្ដើមគួរឲ្យលើកទឹកចិត្ត។ប៉ុន្តែ លោក Ahmed  បានសង្កត់ធ្ងន់ថា នៅមានការសាកល្បងជាច្រើននៅខាងមុខ។ តាមការស្ថិតិថ្មីបំផុតរបស់អ.ស.ប គិតតាំងពីខែកញ្ញាឆ្នាំ២០១៤មក សង្គ្រាមស៊ីវិល នៅយេម៉ែនបានបណ្ដាលឲ្យមនុស្សជាង៦ពាន់៨រយនាក់ស្លាប់ ក្នុងនោះភាគច្រើន  គឺជនស៊ីវិល ហើយមនុស្សចំនួន៣៥ពាន់នាក់ទៀតរងរបួស ព្រមទាំងចាប់បង្ខំឲ្យ  មនុស្ស២លាននាក់ត្រូវភៀសខ្លួន៕