ការចរចារស្ដីពីជ័យជំនះ Dien Bien Phu និងជ័យជំនះលើពួកហ្វាស៊ីសនៅរុស្ស៊ី
30/04/2014 09:05
Vovworld-ការចរចារស្ដីពីជ័យជំនះ Dien Bien Phu និងជ័យជំនះលើពួកហ្វាស៊ីសបានប្រព្រឹត្តទៅនាថ្ងៃទី២៩មេសានៅទីក្រុងម៉ូស្គូ រុស្ស៊ី

ការចរចារស្ដីពីជ័យជំនះ Dien Bien Phu និងជ័យជំនះលើពួកហ្វាស៊ីសនៅរុស្ស៊ី (VOV) Vovworld-ការចរចារស្ដីពីជ័យជំនះ Dien Bien Phu និងជ័យជំនះលើពួកហ្វាស៊ីស បានប្រព្រឹត្តទៅនាថ្ងៃទី២៩មេសានៅទីក្រុងម៉ូស្គូ រុស្ស៊ី ក្នុងឱកាសរំលឹករំលឹកខួបអនុស្សាវរីយ៍នៃទិវាជ័យជំនះ Dien Bien Phu របស់វៀតណាម (ទី៧ឧសភាឆ្នាំ១៩៥៤) និងជ័យជំនះរបស់កងទ័ពសហភាពស៊ូវៀតក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមារ (ទី៩ឧសភាឆ្នាំ១៩៤៥)។ ថ្លែងមតិនៅការចរចារ បណ្ដាអ្នកជំនាញការយោធាសហភាពស៊ូវៀតមុននេះ បានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu មិនត្រឹមតែនាំមកសន្តិភាពសំរាប់វៀត ណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតឡើងវិញសន្តិភាពនៅឥណ្ឌូចិន ចាប់បង្ខំ អាណានិគមនិយមបារាំងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង Geneva។ បណ្ដា ដំណាងបានចាត់ទុកថា ជ័យជំនះរបស់វៀតណាមនិងសហភាពស៊ូវៀតក្នុងប៉ុន្មាន ថ្ងៃដើមខែឧសភាត្រូវបានបណ្ដាជំនាន់បច្ចុប្បន្នបន្តរំលឹកដល់ តាមរយៈនោះចេះ គោរពនូវតំលៃសន្តិភាពដែលជំនាន់ជីដូនជីតាដែលបានពលីកម្មសាច់ស្រស់ឈាម ស្រស់ដើម្បីដណ្ដើមបាន៕
Related





