VOV WorldVOV World
ការជួបមុខរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។
06/09/2013 12:07
VOV-តាំង​ពី​ឆ្នាំ១៩៩៧មក ខេត្ត An Giang បានមានគំរោងការ ODA របស់ជប៉ុន​ចំនួន​២២ត្រូវ​បាន​អនុវត្តជាមួយតំលៃប្រមាណ៣១ពាន់លានដុង
ការជួបមុខរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។
ការជួបមុខរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ (giaothongvantai.com.vn)         VOV-នាថ្ងៃទី៦កញ្ញាខេត្ត An Giang បានរៀបចំការជួបមុខរំលឹកខួប​អនុស្សាវរីយ៍​​លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុននិងឆ្នាំ​មិត្ត​ភាពវៀតណាម -ជប៉ុន២០១៣។ ចូលរួមការជួបមុខមានលោក Yakabe Yoshinori អគ្គកុងស៊ុលរង ជប៉ុនប្រចាំនៅទីក្រុងហូជីមិញ ដំណាងអ្នកស្ម័គ្រចិត្តជប៉ុនអង្គភាព​អាជីវកម្មដែល កំពុងសហប្រតិបត្តិការផលិតកម្មអាជីវកម្មនៅខេត្ត An Giang។ បណ្ដាដំណាងវាក្មិន ជប៉ុននិងវៀតណាមបានជួបប្រាស្រ័យជាមួយកម្មាភិបាលមន្ត្រីនិងនិស្សិត មហាវិទ្យាល័យ An Giang ជុំវិញប្រធានបទ “៤០ឆ្នាំនៃទិវា​បង្កើត​ទំនាក់​ទំនង​ការទូត វៀតណាម-ជប៉ុន៖ សមិទ្ធិនិងយថាទស្សន៍”។ តាមស្ថិតិគិតតាំង​ពី​ឆ្នាំ១៩៩៧មក ខេត្ត An Giang បានមានគំរោងការ ODA របស់ជប៉ុន​ចំនួន​២២ត្រូវ​បាន​អនុវត្ត ជាមួយតំលៃប្រមាណ៣១ពាន់លានដុង៕

More