VOV WorldVOV World
ការជួបសន្ទនាជាន់ខ្ពស់វៀតណាម-វេណេហ្សូអេឡា
31/08/2015 10:56
Vovworld-ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃ ទី៣០សីហាដល់ថ្ងៃទី​៣១សីហា នាព្រឹកថ្ងៃទី៣១សីហា
ការជួបសន្ទនាជាន់ខ្ពស់វៀតណាម-វេណេហ្សូអេឡា
ការជួបសន្ទនាជាន់ខ្ពស់វៀតណាម-វេណេហ្សូអេឡា (AFP/VNP)         Vovworld-ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៣០សីហាដល់ថ្ងៃ ទី​៣១សីហា នាព្រឹកថ្ងៃទី៣១សីហា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង​ប្រធានាធិបតីវេណេហ្សូអេឡាលោក Nicolas Maduro Moros បានជួបសន្ទនា។         ប្រធានាថិបតី Nicolas Maduro Moros បានអះអាងថា រដ្ឋាភិបាល​វេណេហ្សូអេឡា យកចិត្តទុកដាក់ជាពិសេសដំណើរទស្សនកិច្ចលើកនេះនិងនាំមកវៀតណាមនូវ កម្មវិធីធ្វើការពោពេញទៅដោយយថាទស្សន៍ សំដៅនាំឲ្យទំនាក់ទំនង​សហប្រតិបត្តិការ រវាងប្រទេសអភិវឌ្ឍន៍ឈានទៅមុខ។         លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា វៀតណាមត្រៀម​ខ្លួន​ជា​ស្រេច ចែករំលែកជាមួយវេណេហ្សូអេឡារាល់បទពិសោធន៍ដ៏ជោគជ័យក៏ដូចជាការ​លំបាក។         បន្ទាប់ពីការជួបសន្ទនា ប្រធានរដ្ឋនិងប្រធានាធិបតីលោក Nicolas Maduro Moros បានជួបសន្ទនាជាមួយមជ្ឈដ្ឋានសារព័ត៌មាន។ លោកប្រធានធានរដ្ឋបាន​អះអាង​ថា៖         “យើងខ្ញុំបានព្រមព្រៀងថា ភាគីទាំងពីររក្សាបន្តលើកកំពស់ប្រសិទ្ធិភាពយន្តការ​ ដែល​បាន​បង្កើត។ ក្រសួងផ្នែកនៃប្រទេសទាំងពីរនឹងពិនិត្យបំពេញបន្ថែមកិច្ចព្រម​ ព្រៀង​សំដៅកែលំអរក្របខ័ណ្ឌគត្តិយុត្តិទ្វេភាគី។ ខ្ញុំជឿជាក់ថា លទ្ធផលដ៏ល្អប្រសើរ ​នៃ​ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាឆ្លើយតបនឹង​ សំណូមពរផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុង​សន្តិភាព ​កិច្ចសហប្រតិបត្តិការរវាងដំបន់ទាំងពីរនិងពិភពលោក៕”