VOV WorldVOV World
ការលុបចោលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធទៅឲ្យភាគីប្រឆាំងនៅស៊ីរីគឺខុសនឹងច្បាស់អន្តរជាតិ
23/04/2013 08:40
(VOVworld) – នាថ្ងៃទី ២២ មេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា៖ ការលុបចោលបទ ដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធទៅឲ្យភាគី ប្រឆាំងនៅ ស៊ីរីគឺខុសនឹងច្បាស់អន្តរជាតិ។
ការលុបចោលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធទៅឲ្យភាគីប្រឆាំងនៅស៊ីរីគឺខុសនឹងច្បាស់អន្តរជាតិ
(VOVworld) – នាថ្ងៃទី ២២ មេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាន ប្រកាសថា៖ ការលុបចោលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធទៅឲ្យភាគីប្រឆាំង នៅស៊ីរីគឺខុសនឹងច្បាស់អន្តរជាតិ។ ថ្លែងមតិក្នុងសន្និសីទការសែតមួយ លោក Lavrov បានចាត់ទុកថា៖ ការលុបចោលបទដាក់ទណ្ឌកម្មនេះនឹងមិន លុបបំបាត់បានបណ្ដា កិច្ចសន្យាអន្តរជាតិរបស់សហភាពអឺរ៉ុប (EU)។ នាថ្ងៃទី ២១ មេសា ក្នុងសន្និសីទ “បណ្ដា មិត្តរបស់ស៊ីរី” ដែលបានបញ្ចប់នៅទីក្រុង  Istanbul ទួរគីបណ្ដាតំណាងបានពិនិត្យមើល ការបន្ធូស្រាលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរី។ នាថ្ងៃ ដ៏ដែល អ្នកប្រមុខគណៈកម្មាធិការគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខជាតិ អ៊ីរ៉ង់ លោក​ Alaeddin Boroujerdi ដែលកំពុងមានដំណើរទស្សនកិច្ចនៅស៊ីរីបានឲ្យដឹងថា ៖ កងទ័ពស៊ីរីកំពុងការពារប្រទេសជាតិនិងមិនត្រូវការការឧបត្ថម្ភពីខាងក្រៅទេ។ តាម លោក Boroujerdi ចាត់ទុកថា៖ ការដែល អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តក្នុងតំបន់បានផ្តល់ អារុធនិងហ្វឹតហាត់ទាហារភាគីប្រឆាំងគឺជាមុខសញ្ញាដែលត្រូវទទួលខុសត្រូវចំពោះ ស្ថានភាពអំពើរហឹង្សារនៅស៊ីរីនាបច្ចុប្បន្ន។ លោក Boroujerdi បានឲ្យដឹងថា៖ វិធានការ សមស្របបំផុតសំរាប់ប្រជាជនស៊ីរីគឺ ប្រធានាធិបតី Bashar al-Assad បន្តកាន់អំណាច ដល់ពេលណា ការបោះឆ្នោតត្រូវបានរៀបចំឡើងនាឆ្នាំ ២០១៤៕ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា៖ ការលុបចោលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធទៅឲ្យភាគី ប្រឆាំងនៅស៊ីរីគឺខុសនឹងច្បាស់អន្តរជាតិ។ (Image: Vietnamplus+)