VOV WorldVOV World
ការងារសង្គមកិច្ចបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃតំបន់ព្រំដែនវៀតណាម-កម្ពុជា
04/09/2015 10:37
(VOVworld) - ដើម្បីរួមចំណែកបង្កើនចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេស ទាំងពីរវៀតណាមនិងកម្ពុជា តំបន់សឹករងខេត្ត Long An ភាគខាងត្បូងវៀតណាម បានសហការរៀបចំការពិនិត្យព្យាបាលជំងឺនិងផ្ដល់ ថ្នាំសង្កូរសំរាប់ប្រជាជននៅឃុំ ចាម ស្រុកត្របែក ខេត្តព្រៃវែង និងឃុំ កុយត្របែក ទីក្រុងស្វ័យរៀង ខេត្ត ស្វាយរៀង របស់កម្ពុជា។
ការងារសង្គមកិច្ចបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃតំបន់ព្រំដែនវៀតណាម-កម្ពុជា
(VOVworld) - ដើម្បីរួមចំណែកបង្កើនចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំង ពីរវៀតណាមនិងកម្ពុជា តំបន់សឹករងខេត្ត Long An ភាគខាងត្បូងវៀតណាមបាន សហការរៀបចំការពិនិត្យព្យាបាលជំងឺនិងផ្ដល់ថ្នាំសង្កូរសំរាប់ប្រជាជននៅឃុំ ចាម  ស្រុកត្របែក ខេត្តព្រៃវែង និងឃុំ កុយត្របែក ទីក្រុងស្វ័យរៀង ខេត្ត ស្វាយរៀង របស់កម្ពុជា។នេះជាឃុំក្រីក្រចំនួន២ ជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំ បាកលំបិនជាច្រើន សេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍យឺតយ៉ាវ មូលដ្ឋានសុខាភិបាលក៏ ដូចជាការរក្សាអនាម័យ បង្ការប្រឆាំងអាសន្នរោគរបស់ប្រជាជននៅមានកំហិត ជាច្រើន។តំបន់សឹករងខេត្ត Long An បានពិនិត្យជំងឺ ផ្ដល់ថ្នាំសង្កូរដោយឥតគិត ថ្លៃនិងជូនអំណោយសំរាប់អ្នកមានជំងឺក្រីក្រជាង៦០០នាក់។សកម្មភាពនេះមិន ត្រឹមតែមានអត្ថន័យមនុស្សធម៌ សុប្បរសធម៌ប៉ុណ្ណោះទេ ថែមទាំងរួមចំណែក ពង្រឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រជា ជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជាទៀតផង៕