VOV WorldVOV World
ការបាញ់កាំភ្លើងដ៏សាហាវនៅកាណាដា
31/12/2014 12:04
Vovworld-ប៉ូលីសកាណាដានាថ្ងៃទី៣០ធ្នូបានជូនដំណឹង ថា បុរសមួយនាក់​នៅប្រទេសនេះបានប្រើកាំភ្លើងបាញ់ សម្លាប់មនុស្ស៨នាក់
ការបាញ់កាំភ្លើងដ៏សាហាវនៅកាណាដា
        Vovworld-ប៉ូលីសកាណាដានាថ្ងៃទី៣០ធ្នូបានជូនដំណឹងថា បុរសមួយនាក់​ នៅប្រទេសនេះបានប្រើកាំភ្លើងបាញ់សម្លាប់មនុស្ស៨នាក់ ក្នុងនោះមានកុមារ២​ នាក់មុនពេលសម្លាប់ខ្លួនឯង។ ករណីបានកើតមានឡើងនៅកន្លែងចំនួន​៣​ផ្សេងៗ គ្នានៅទីក្រុង Edmonton នារាត្រីថ្ងៃទី២៩ធ្នូ។ តាមប៉ូលីសថា ជនសង្ស័យ​បានបាញ់ កាំភ្លើងតម្រង់ទៅលើនារីមួយនាក់នៅភាគខាងត្បូងទីក្រុង បន្ទាប់នោះ​រត់ទៅទី ប្រជុំជននៅភាគខាងជើងនិងបាញ់កាំភ្លើងសម្លាប់៧នាក់ទៀតមុនពេលសម្លាប់ខ្លួន។ បន្ទាប់ពីប៉ុន្មានម៉ោងស្វែងរក នាថ្ងៃទី៣០ធ្នូប៉ូលីសបានរកឃើញ​សាកសពជន សង្ស័យនៅដំបន់ជាយក្រុងភាគឦសាន្ត Edmonton៕