VOV WorldVOV World
ការបំផ្លាញឃ្លាំងអាវុធគីមីរបស់ស៊ីរីមិនសម្រេចចំពេលកំណត់
29/05/2014 10:51
(VOVworld)-អគ្គលេខាធិការអ.ស.បលោក Ban Ki-moon ទើបនឹងជូនដំណឹង ជាមួយក្រុមប្រឹក្សា សន្តិសុខអ.ស.បថា
ការបំផ្លាញឃ្លាំងអាវុធគីមីរបស់ស៊ីរីមិនសម្រេចចំពេលកំណត់
អ្នកជំនាញការអំពីអាវុធគីមីកំពុងបំពេញការងារនៅស៊ីរី (រូបថតៈ Reuters) (VOVworld)-អគ្គលេខាធិការអ.ស.បលោក Ban Ki-moon ទើបនឹងជូនដំណឹងជាមួយ ក្រុមប្រឹក្សាសន្តិសុខអ.ស.បថា ការងារបំផ្លាញឃ្លាំងអាវុធគីមីរបស់ស៊ីរី មិន សម្រេច បានតាមកាលកំណត់គឺមុនថ្ងៃទី៣០មិថុនាខាងមុខ ដោយសារ រដ្ឋាភិបាល ស៊ីរីឲ្យ ដឹងថា មិនអាចធានាសុវត្ថិភាពឲ្យដំណើរដឹកជញ្ជូនវគ្គចុងក្រោយនេះ។ លោក Ban Ki-moon ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលស៊ីរីមិនអាចត្រួតពិនិត្យសន្តិសុខទាំងស្រុង នៅតំបន់កំពុងផ្ទុកចំនួនអាវុធគីមីដ៏គ្រោះថ្នាក់នេះ ព្រមទាំងមានការ ព្រួយបារម្ភ យ៉ាងធ្ងន់ធ្ងរ ចំពោះសុវត្ថិភាពនិងសន្តិសុខចំពោះក្រុមដឹកជញ្ជូនចំនួន អាវុធគីមី នេះទៅកាន់កំពង់ផែ Latakia។         តាមអង្គការហាមប្រាមអាវុធគីមីពិភពលោក OPCW ថា ចំនួនអាវុធគីមី ចុង ក្រោយត្រូវបានប្រមូលផ្តុំរួចហើយ  ប៉ុន្តែគ្រាន់តែបញ្ចូនចេញពីស៊ីរីពេល ដែលលក្ខណៈ សន្តិសុខត្រូវបានធានា៕