ការបោះឆ្នោតនៅអាមេរិក៖មានលទ្ធភាពរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតនៅរដ្ឋសំខាន់ចំនួន៣
27/11/2016 08:59
(VOVworld) - នាថ្ងៃទី២៦ វិច្ឆិកា គណៈកម្មការទទួល បន្ទុកយុទ្ធនាការបោះឆ្នោតរបស់បេក្ខជននៃគណៈ បក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ប្រកាស ថា នឹងពិចារណាលើការចូលរួមរាប់សន្លឹកឆ្នោតជាថ្មី ម្ដងទៀតក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ វិច្ឆិកាកន្លងទៅនៅរដ្ឋ Wiscosin។

លោកស្រី Jill Stein ជាអ្នកបានសំណូមពរឲ្យរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតនៅរដ្ឋចំនួន៣ (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី២៦ វិច្ឆិកា គណៈកម្មការទទួលបន្ទុកយុទ្ធនាការបោះឆ្នោត របស់បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ប្រកាសថានឹង ពិចារណាលើការចូលរួមរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតក្នុងការបោះឆ្នោតកាលពីថ្ងៃ ទី៨ វិច្ឆិកាកន្លងទៅនៅរដ្ឋ Wiscosin។ Wiscosin ត្រូវបានចាត់ទុកជារដ្ឋមួយដែលភាគី ប្រជាធិបតេយ្យនឹងទទួលបាន ជ័យជំនះយ៉ាងច្បាស់លាស់ ប៉ុន្តែបេក្ខជននៃគណៈ បក្សសាធារណៈរដ្ឋលោក Donald Trump បានបង្កឡើងការភ្ញាក់ផ្អើលនៅពេលទទួល បានជ័យជំនះនៅរដ្ឋ នេះ។គណៈកម្មាធិការរៀបចំការបោះឆ្នោត Wiscosin ឲ្យដឹងថា គេទទួលបាន សំណូមពរចំនួន២ដោយទាមទាឲ្យរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតពី បេក្ខជន ប្រធានាធិបតីលោកស្រី Jill Stein នៃគណៈបក្សបៃតងនិងអាជីវករលោក Rocky Roque De La Fuente ជាអ្នកដែលទទួលបានបរាជ័យក្នុងការបោះឆ្នោតជ្រើស តាំងតំណាងនៃគណៈបក្សប្រជាធិបតេយ្យដើម្បីចូលរួមការបោះឆ្នោតប្រធានា ធិបតីឆ្នាំ២០១៦។នាបច្ចុប្បន្ន មជ្ឈដ្ឋានមន្ត្រីនៃរដ្ឋនេះកំពុងត្រៀមរៀបចំរាប់សន្លឹក ឆ្នោតជាថ្មីម្ដងទៀតតាមសំណូមពររបស់មនុស្សទាំងពីររូបពោលខាងលើ៕
Related
More





