ការប្រកាសបង្កើតដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី
08/08/2015 08:16
Vovworld-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ ម៉ាឡេស៊ី នារសៀលថ្ងៃទី៧សីហា នៅវិមាននាយករដ្ឋមន្ត្រី ម៉ាឡេស៊ីនៅរដ្ឋធានី Kuala Lumpur

ការប្រកាសបង្កើតដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី (VOV) Vovworld-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លុវការនៅម៉ាឡេស៊ី នារសៀល ថ្ងៃទី៧សីហា នៅវិមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅរដ្ឋធានី Kuala Lumpur នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak និងលោកជំទាវបានធ្វើអធិបតីភាពពិធី ទទួលនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងលោកជំទាវ។ បន្ទាប់ នោះនាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការចរចារ រួមគ្នាពិភាគ្សាលើវិធានការ បង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក៏ដូចជា ផ្លាស់ប្តូរអំពីបញ្ហាដំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់នៅសន្និសីទកាសែតក្រោយការចរចារថា៖ “លើមូលដ្ឋានឯកភាពវាយតំលៃក្នុងរយៈពេលកន្លងទៅទំនាក់ទំនងជឿទុកចិត្ត សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងប្រសិទ្ធិភាព នាយករដ្ឋមន្ត្រីទាំងពីរបានសំរេចចិត្តលើកកំរិតទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ម៉ាឡេស៊ីក្លាយទៅជាទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រជាផ្លូវការ។ យើងខ្ញុំជឿជាក់ថា ការអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-ម៉ាឡេស៊ីនឹងនាំវិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ ប្រសិទ្ធិភាពនិងរួមចំណែកសកម្មសំរាប់សហគមន៍អាស៊ានរក្សាសន្តិភាពស្ថិរភាព បង្កើនកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក។” ភាគីទាំងពីរក៏ឯកភាពបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរសំដៅរួម ចំណែកអនុវត្តដ៏ជោគជ័យសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ភាគីទាំងពីរក៏ចែករំលែក ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពើបំរ៉ែបំរួលនាពេលថ្មីៗនេះស្ដីពីការសាងសង់លើ ទ្រង់ទ្រាយធំបណ្ដាកោះនៅសមុទ្រខាងកើតរំលោភច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀង ដំបន់ ទន្ទឹមនឹងនោះអះអាងឡើងវិញសារសមខាន់នៃការរក្សាសន្តិភាពស្ថិរភាព សន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ បញ្ចប់ការចរចារ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្ដីពីក្របខ័ណ្ឌទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី៕
Related





