ការប្រឡង់៖ស្វែងយល់អំពីប្រវត្តិសាស្ត្រ ទំនាក់ទំនងពិសេសវៀតណាម - ឡាវ
13/07/2012 09:28
ស្វាគម ខួបអនុស្សាវរីយ៍ លើកទី ៣៥ ទិវាចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ លើកទី ៥០ ទិវាបង្កើតទំនាក៉ទំនងការទូត វៀតណាម -ឡាវ ( ថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៦២ - ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១២) នារសៀលថ្ងៃទី ១២ កក្កដា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានកសាងកងកម្លាំង ក្រសួងនគរបាល វៀតណាម បានរៀបចំការប្រឡង់ ៖ ស្វែងយល់អំពីប្រវត្តិសាស្ត្រ ទំនាក់ទំនង ពិសេស វៀតណាម - ឡាវ ឡាវ -វៀតណាម ។
ក្រសួងនគរបាល វៀតណាម បានរៀបចំការប្រឡង់ ៖ ស្វែងយល់អំពីប្រវត្តិសាស្ត្រ ទំនាក់ទំនង ពិសេស វៀតណាម - ឡាវ ឡាវ -វៀតណាម (http://www.congan.com.vn/) ស្វាគម ខួបអនុស្សាវរីយ៍ លើកទី ៣៥ ទិវាចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ លើកទី ៥០ ទិវាបង្កើតទំនាក៉ទំនងការទូត វៀតណាម -ឡាវ ( ថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៦២ - ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១២) នារសៀលថ្ងៃទី ១២ កក្កដា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានកសាងកងកម្លាំង ក្រសួងនគរបាល វៀតណាម បានរៀបចំការប្រឡង់ ៖ ស្វែងយល់អំពីប្រវត្តិសាស្ត្រ ទំនាក់ទំនង ពិសេស វៀតណាម - ឡាវ ឡាវ -វៀតណាម ។ ការប្រឡង់នេះ សំដៅលើកកំពស់ ចំណេះដឹង អោយកម្មាភិបាល យុទ្ធជន សមាជិកយុវជន ក្រសួង នគរបាល អំពី សារសំខាន់ របស់ឆ្នាំ សាមគ្គីភាព មិត្តភាពវៀតណាម -ឡាវ។ វរសេនីយ៍ទោ Pham Dinh Dinh លេខា សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ក្រសួងនគរបាល បានអោយ ដឹងថា៖ “សម្ព័ន្ធយុវជន និងយុវវ័យ ក្រសួងនគរបាល យល់ដឹងយ៉ាងច្បាស់លាស់ ថា នេះគឺជាសកម្មភាពនយោបាយ មានអត្ថន័យជាច្រើន។ នាពេលទទួលបានផែនការ យើងខ្ញុំបានចលនា សមាជិកសម្ព័ន្ធយុវជនចូលរួមការប្រឡងនេះ។ យើងខ្ញុំជឿជាក់ ថា ការប្រឡង់នេះ នឹងនាំមកចំណេះដឹងយ៉ាងជ្រាលជ្រៅ និងបំពេញបន្ថែម ព័ត៍មាន អោយបណ្ដាយុវជន វ័យក្មេង ផ្នែកនគរបាល យល់ដឹងច្រើនថែមទៀត អំពីទំនាក់ ទំនង រវាងប្រជាជាតិទាំងពីរ បក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និង ឡាវ។” ពិធីបូកសរុប និងប្រគល់ជូនរង្វាន់ ការប្រឡងរបស់ប្រទេសទាំងពីរ វៀតណាម -ឡាវ នឹងបានរៀបចំដ៏មហោឡារឹក នាថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១២ នៅខេត្ត Savanakhet របស់ឡាវ៕
Related





