ការប្រឡងវិចនុំអន្សមនិងបុកនុំ day ថ្វាយដល់បណ្ដាស្តេច Hung
07/04/2014 07:56
(VOVworld) – នាថ្ងៃទី ៦ មេសា នៅមណ្ឌលកេរ្តិ៍តំណែល ប្រវត្តិសាស្ត្រវិហារស្តេច Hung ខេត្ត Phu Tho (ភាគខាងជើង វៀតណាម) គណៈចាត់តាំងពិធីបុណ្យវិហារស្តេច Hung ឆ្នាំ ២០១៤ បានរៀបចំការប្រឡងវិចនុំអន្សមនិងបុកនុំ day ដើម្បីថ្វាយដល់បណ្ដាស្តេច Hung ។

ការប្រឡងវិចនុំអន្សមនិងបុកនុំ day ដើម្បីថ្វាយដល់បណ្ដាស្តេច Hung (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៦ មេសា នៅមណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្ត្រវិហារស្តេច Hung ខេត្ត Phu Tho (ភាគខាងជើងវៀតណាម) គណៈចាត់តាំងពិធីបុណ្យវិហារស្តេច Hung ឆ្នាំ ២០១៤ បានរៀបចំការប្រឡងវិចនុំអន្សមនិងបុកនុំ day ដើម្បីថ្វាយដល់បណ្ដាស្តេច Hung ។ ក្រុមប្រឡងចំនួន ៤ មកពីខេត្ត Hoa Binh ខេត្ត Phu Tho ខេត្ត Hai Duong និង ទីក្រុងហាណូយបានចូលរួមការប្រឡងនេះ។ ក្រុមប្រឡងរបស់ទីក្រុងហាណូយ ដណ្តើមបានថ្នាក់ទី ១ ក្នុងការប្រឡងបុកនុំ day ក្រុមរបស់ខេត្ត Phu Tho ដណ្តើមបាន ថ្នាក់ទី ២ ក្នុងការប្រឡងវិចនុំអន្សម។ ក្រុមទាំង ២ នេះនឹងមានឱកាសថ្វាយនុំអន្សម និងនុំ day ដល់បណ្ដាស្តេច Hung នាថ្ងៃទី ១០ មិនា តាមច័ន្ធគតិ ឆ្នាំ ២០១៥។ ការប្រឡង នេះត្រូវបានរៀបចំជាប្រចាំឆ្នាំដើម្បីសម្តែងគុណូបរការៈរបស់ប្រជាជន វៀតណាម ចំពោះបណ្ដាស្តេច Hung៕
Related





