ការប្រយុទ្ធនៅសមរភូមិ Dien Bien Phu បានប្រព្រឹត្តទៅក្នុង៣វគ្គ
07/05/2014 09:02
វគ្គទី១៖ ចាប់ពីថ្ងៃទី១៣មិនាដល់ថ្ងៃទី១៧មិនាឆ្នាំ១៩៥៤៖ នារសៀលថ្ងៃទី១៣មិនា ការប្រយុទ្ធបានចាប់ផ្ដើម។

ការប្រយុទ្ធនៅសមរភូមិ Dien Bien Phu បានប្រព្រឹត្តទៅក្នុង៣វគ្គ (ឯកសារ) វគ្គទី១៖ ចាប់ពីថ្ងៃទី១៣មិនាដល់ថ្ងៃទី១៧មិនាឆ្នាំ១៩៥៤៖ នារសៀលថ្ងៃទី ១៣មិនា ការប្រយុទ្ធបានចាប់ផ្ដើម។ ក្នុងវគ្គទី១ កងទ័ពវៀតណាមបានកំទិចមូលដ្ឋាន សឹក Him Lam និង Doc Lap ចាប់បង្ខំទាហាននៅមូលដ្ឋាន Ban Keo ចុះចូលសារភាព បំផ្លាញច្រកទ្វាភាគខាងជើងរបស់ប្រព័ន្ធមូលដ្ឋានសឹក Dien Bien Phu គំរាមកំហែង ព្រលានយន្តហោះ Muong Thanh។ វគ្គទី២៖ ចាប់ពីថ្ងៃទី៣០មិនាដល់ថ្ងៃទី៣០មេសាឆ្នាំ១៩៥៤៖ កងទ័ពវៀតណាម បានវាយប្រហារដោយព្រមៗគ្នាបណ្ដាមូលដ្ឋានសឹកនៅភាគខាងកើតដើម្បីរឹតបន្តឹង ការហ៊ុំព័ទ ត្រួតត្រាបានព្រលានយន្តហោះ Muong Thanh រារាំងការផ្ដល់ជំនួយរបស់ សត្រូវឲ្យប្រព័ន្ធមូលដ្ឋានសឹក។ នេះជាវគ្គវាយប្រហារយូរថ្ងៃបំផុតលំបាកបំផុត។ ភាគីទាំងពីរដណ្ដើមនូវដំបន់ដីនីមួយៗ។ បន្ទាប់ពីវគ្គវាយប្រហារទី២ មណ្ឌលកណ្ដាល Dien Bien Phu បានស្ថិតក្នុងកំរិតបាញ់របស់កាំភ្លើងធំកងទ័ពប្រជាជនវៀតណាម។ ទាហានបារាំងធ្លាក់ទៅក្នុងភាពអសកម្ម បាត់ស្មារតីខ្ពស់។ វគ្គទី៣៖ ចាប់ពីថ្ងៃទី១ឧសភាដល់ថ្ងៃទី៧ឧសភាឆ្នាំ១៩៥៤៖ កងទ័ពវៀតណាម បានវាយដណ្ដើមបណ្ដាមូលដ្ឋានសឹកនៅភាគខាងកើតនិងបើកវគ្គវាយប្រហារសម្រុក នៅទូទាំងប្រព័ន្ធសមរភូមិ Dien Bien Phu។ រាត្រីថ្ងៃទី៦ឧសភាឆ្នាំ១៩៥៤ នៅទួល A1 កងទ័ពវៀតណាមបានឈានឡើងកំទិចបណ្ដាប៉មនិងប្រើរំសេវផ្ទុះបំផ្លាញ់លេណដ្ឋាន របស់សត្រូវ។ នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី៧ឧសភាឆ្នាំ១៩៥៤ កងទ័ពវៀត ណាមបានទន្ទ្រានកាន់កាប់បញ្ជាការដ្ឋានរបស់សត្រូវ។ ឧត្តមសេនីយ៍ Christian de Castries រួមជាមួយសេនាធិការដ្ឋាននិងទាហានប្រព័ន្ធមូលដ្ឋានសឹក Dien Bien Phu ត្រូវចុះចូលសារភាព។ ទង់ “ប្តេជ្ញាប្រយុទ្ធ ប្តេជ្ញាឈ្នះ” របស់កងទ័ពវៀតណាមបាន បក់រវីកលើដំបូលលេណដ្ឋានបញ្ជាការដ្ឋានរបស់ទាហានបារាំង។ ដូច្នេះ បន្ទាប់អំឡុង៥៦ថ្ងៃតស៊ូប្រយុទ្ធ កងទ័ពនិងប្រជាជនវៀតណាមបាន បំផ្លាញ់ប្រព័ន្ធមូលដ្ឋានសឹក Dien Bien Phu វាយកំទិចនិងចាប់ខ្លួនសត្រូវ១៦២០០នាក់ បាញ់ទម្លាក់យន្តហោះ៦២គ្រឿង ប្រមូលអាវុធរំសេវឧបករសឹកទាំងអស់របស់សត្រូវ៕
Related
More






