VOV WorldVOV World
ការសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិនលើកទី៣។
04/09/2012 08:25
VOV-នារសៀលថ្ងៃទី៣កញ្ញានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូកងទ័ពរំដោះ​ប្រជាជនចិន ដឹកនាំដោយឧត្តមសេនីយ៍ Ma Xiaotian អគ្គសេនាធិការរង ដែល​មក​សំដែងការគួរសមក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅ​វៀតណាមនិងចូលរួមការសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិនលើកទី​៣។
ការសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិនលើកទី៣។
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិនដឹកនាំដោយឧត្តមសេនីយ៍ Ma Xiaotian អគ្គសេនាធិការរង        VOV-នារសៀលថ្ងៃទី៣កញ្ញានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូកងទ័ពរំដោះ​ប្រជាជនចិនដឹកនាំដោយឧត្តមសេនីយ៍ Ma Xiaotian អគ្គសេនាធិការរងដែល​ មក​សំដែងការគួរសមក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅ​វៀតណាមនិងចូលរួមការសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិន លើកទី​៣។ នៅពិធីទទួលជួប ប្រធានរដ្ឋ Truong Tan Sang មានគោលបំណង ថាកងទ័ពនៃប្រទេស​ទាំង​ពីរបន្តរក្សានិងពង្រីកប្រសិទ្ធភាពនៃកាណាល់ សន្ទនានេះ​ជំរុញថែមទៀតការជួប​ប្រាស្រ័យសហប្រតិបត្តិការលើបណ្ដា វិស័យសំដៅបង្កើនការយល់ដឹងនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់​វិស័យវៀតណាម-ចិនបានពង្រឹងនិងពង្រីកឥតឈប់ឈរ ដើម្បីផលប្រយោជន៍​របស់​ប្រជាជន នៃប្រទេសទាំងពីរសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងការអភិវឌ្ឍន៍​ក្នុង ដំបន់និងលើពិភពលោក។ បញ្ហាសមុទ្រខាងកើតត្រូវបានដោះស្រាយដោយផ្អែកលើមូលដ្ឋានស្ថានភាពទាំងមូលក្នុងទំនាក់ទំនងវៀតណាម-ចិន។         មុននោះ នៅក្រុង​ហាណូយបានប្រព្រឹត្តទៅការសន្ទនា​យុទ្ធសាស្ត្រថ្នាក់ អនុរដ្ឋមន្ត្រីលើកទី៣រវាង​វៀតណាមនិងចិន។ ថ្លែងមតិនៅទីនេះ​ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួងការពារប្រទេសវៀត ណាម​បានអះអាងថា ការដោះស្រាយ​ជំលោះនៅសមុទ្រខាងកើតជាបញ្ហាដ៏ សែនសំខាន់​ក្នុងទំនាក់ទំនងរវាងវៀតណាមនិងចិន និងជាវាសនារួមរបស់ ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ។ ជាមួយស្មារតី​មើលត្រង់ទៅលើការពិត សំដៅកសាងទំនុក​ទុកចិត្តដ៏រឹងមាំ ឧត្តមសេនីយ៍ Nguyen Chi Vinh និង សហអធិបតីការសន្ទនា Ma Xiaotian អគ្គសេនាធិការរងកងទ័ព​រំដោះ​ប្រជាជន ចិន បានផ្លាស់ប្តូរដ៏ស្មោះត្រង់​អំពីរាល់បញ្ហាសេសសល់រវាងប្រទេស​ទាំងពីរ ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត​និង​សុទ្ធតែអះអាងឡើងវិញនូវការចាំបាច់ ត្រូវដោះស្រាយអ្វីនៅសេសសល់នោះលើមូលដ្ឋាននូវស្ថានភាពទាំងមូលនៃ ទំនាក់ទំនង​រវាងបក្សទាំងពីរប្រទេសទាំងពីរ។         ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ចាត់ទុកថា ដើម្បីស្ថានភាពទាំងមូល នៃ​ទំនាក់ទំនងវៀតណាម-ចិន ការងារបន្ទាន់ដែលភាគីត្រូវធ្វើគឺបន្ត សហប្រតិបត្តិការ​សន្ទនាបង្កើនទំនុកទុកចិត្តនយោបាយរវាងបក្សទាំងពីររដ្ឋ ទាំងពីរកងទ័ពនៃ​ប្រទេស​ទាំងពីរ។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បាន ស្នើរបង្កើនការ​ចែករំលែកផលប្រយោជន៍ទ្វេភាគីនិងសហប្រតិបត្តិការលើ វេទិការពហុភាគីក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។         “ខ្ញុំមានបំណងនិងជឿជាក់ថា ជំនួបសន្ទនារបស់យើងនឹងរួមចំណែក​សកម្ម​ក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរនិយាយរួមទន្ទឹមនឹងនោះរួម ចំណែកសកម្មនិងជាក់ស្ដែងក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិងចិន កសាងខឿនសន្តិភាពចីរភាពស្ថិរភាពសំរាប់ប្រទេសទាំងពីរនិងខឿនសន្តិភាព​ស្ថិរភាពក្នុងដំបន់ទៀតផង។”         រីឯឧត្តមសេនីយ៍ឯក Ma Xiaotian បានលើកច្បាស់ថាចិនមានគោលបំណង ថាបណ្ដា​ជំលោះត្រូវបានដោះស្រាយដោយសន្តិវិធីមិនប្រើប្រាស់អំពើរហឹង្សារឺ គំរាមកំហែង​ប្រើប្រាស់អំពើហឹង្សា ប្រតិបត្តិតាមច្បាប់អន្តរជាតិ។         “ចិនគោរពការសន្ទនាយុទ្ធសាស្ត្រការពារជាតិជាមួយវៀតណាមនិងយើង ខ្ញុំ​ដឹងថា វៀតណាមក៏គោរពការសន្ទនាលើកនេះផងដែរ។ ក្នុងកាលៈទេសៈ​ ស្ថានភាព​អន្តរជាតិនិងដំបន់នាបច្ចុប្បន្ននេះ ការសន្ទនាបែបនេះជាឱកាសដ៏ សំខាន់។​ចិនខំប្រឹងប្រែង​អនុវត្តយន្តការសន្ទនារវាងកងទ័ពនៃប្រទេសទាំងពីរ។”         បញ្ចប់ការសន្ទនា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងឧត្តមសេនីយ៍ឯក Ma Xiaotian បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើក​ទូលាយកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលរវាងកងទ័ពនៃប្រទេសទាំងពីរ៕

More