VOV WorldVOV World
ការតាំងពិពណ៍រដោយប្រធានបទ “អធិបតេយ្យភាពអំពីកោះសមុទ្ររបស់វៀតណាម”
18/06/2014 11:35
(VOVworld) – នាថ្ងៃទី ១៨ មិថុនា ការតាំងពិពណ៍រដោយប្រធានបទ “អធិបតេយ្យភាពអំពីកោះសមុទ្ររបស់វៀតណាម” បានបើកជាផ្លូវការនៅ ទីក្រុង ហាណូយ (វៀតណាម)។
ការតាំងពិពណ៍រដោយប្រធានបទ “អធិបតេយ្យភាពអំពីកោះសមុទ្ររបស់វៀតណាម”
ការតាំងពិពណ៍រដោយប្រធានបទ “អធិបតេយ្យភាពអំពីកោះសមុទ្ររបស់វៀតណាម” (Image: VNA) (VOVworld) – នាថ្ងៃទី ១៨ មិថុនា ការតាំងពិពណ៍រដោយប្រធានបទ “អធិបតេយ្យភាព អំពីកោះសមុទ្ររបស់វៀតណាម” បានបើកជាផ្លូវការនៅ ទីក្រុងហាណូយ (វៀតណាម)។ វណ្ណកម្មចំនួន ៥៥ របស់វិចត្រករ ចំនួន ៥០ រូប ត្រូវបានបង្ហាញដែលបង្ហាញស្មារតីស្នេ ហារជាតិហើយអះអាងនូវអធិបតេយ្យភាពអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមក្នុងកាលៈទេសៈ ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយ ខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រលើសមុទ្រខាង កើតរបស់វៀតណាម។ វិចិត្រករ Nguyen Thanh Chuong បានចែករំលែកថា៖ “ជនវៀតណាមម្នាក់ៗសុទ្ធតែមានរបៀបរួមចំណែកក្នុងកិច្ចការពារប្រទេស ដោយឡែក។ តាមរយៈបណ្ដាវណ្ណកម្ម យើងខ្ញុំបានសម្តែងស្នេហារជាតិ ក៏ដូចជា ការប្រឆាំងជំទាស់អំពើរបស់ចិនលើសមុទ្រខាងកើត។ ខ្ញុំស្នើឲ្យ ចិនដកស្ថានីយ៍ខួង ចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម។ ប្រជាជាតិ វៀតណាមជានិច្ចកាលស្រឡាញ់ សន្តិភាពនិងមិនដែលចុះញមទេ៕” ការតាំងពិពណ៌នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១៤៕

More