VOV WorldVOV World
ការតាំងពិព័រណ៍ឯកសារអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមនៅបរទេស
12/05/2015 09:56
(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម ទើបនឹងបានអនុម័តលើផែន ការរៀបចំតាំងពិព័រណ៍ ផែនទីនិងឯកសារស្ដីអំពីអធិបតេយ្យភាពរបស់វៀត ណាម ចំពោះប្រជុំកោះទាំង២ Hoang Sa និង Truong Sa ក្នុងដំណាក់កាលឆ្នាំ២០១៥-២០១៧។
ការតាំងពិព័រណ៍ឯកសារអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមនៅបរទេស
(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើផែនការ រៀបចំតាំងពិព័រណ៍ផែនទីនិងឯកសារស្ដីអំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះ ប្រជុំកោះទាំង២ Hoang Sa និង Truong Sa ក្នុងដំណាក់កាលឆ្នាំ២០១៥-២០១៧។ គោលដៅរបស់ការងារនេះគឺសំដៅឃោសនាអំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះទាំង២ពោលខាងលើតាមរយៈឯកសារ ផែនទី រូបថត វត្ថុផ្ទាល់ខ្លួន និងវណ្ណកម្មបោះពុម្ភផ្សាយមួយចំនួន តាមនោះអះអាងនូវគោលជំហរដ៏ត្រឹមត្រូវ របស់វៀតណាម លើកកំពស់ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវរបស់ប្រជាជន នៅក្នុងប្រទេសនិងជនវៀតណាមនៅឯបរទេសក្នុងបុព្វហេតុការពារអធិបតេយ្យ ភាពអំពីកោះសមុទ្ររបស់មាតុប្រទេស។តាមផែនការនេះ ការតាំងពិព័រណ៍នឹង ត្រូវបានរៀបចំឡើងនៅខេត្តក្រុងទាំងឡាយ នៅទូទាំងប្រទេសនិងនៅប្រទេស ចំនួន៤រួមមាន៖បារាំង រុស្ស៊ី អាមេរិកនិងឆែក ក្នុងដំណាក់កាលឆ្នាំ២០១៥-២០១៧៕