ការដែលចិនស្វែងរកវិធនការប្រែក្លាយដំបន់សមុទ្រគ្មានជំលោះទៅជាដំបន់សមុទ្រមានជំលោះគឺមិនអាចយល់ព្រមបានឡើយ
29/05/2014 10:57
Vovworld-ក្នុងពិធីឆ្លើយសម្ភាសទូរទស្សន៍ CNN នាព្រឹកថ្ងៃទី២៩ឧសភា(តាមម៉ោងដំបន់) ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Quoc Cuong បានអះអាងថា ការដែលចិនបញ្ជូនស្ថានីយ៍ខួង Haiyang Shiyou 981

ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Quoc Cuong ឆ្លើយសម្ភាសទូរទស្សន៍ CNN (VOV) Vovworld-ក្នុងពិធីឆ្លើយសម្ភាសទូរទស្សន៍ CNN នាព្រឹកថ្ងៃទី២៩ឧសភា (តាមម៉ោងដំបន់) ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Quoc Cuong បានអះអាង ថា ការដែលចិនបញ្ជូនស្ថានីយ៍ខួង Haiyang Shiyou 981 និងនាវាអមការពារជាច្រើន ចូលមកដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមគឺ រំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាម រំលោភច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ និងកិច្ចសន្យារបស់ថ្នាក់ដឹកនាំចិនជាមួយអាស៊ានក្នុងពេលចិនបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ២០០២។ សកម្មភាពនេះបានសឲ្យឃើញថាចិនកំពុងស្វែងរកវិធីបង្កើតស្ថានភាព ជាក់ស្ដែងថ្មី ផ្លាស់ប្តូរប្រែក្លាយដំបន់គ្មានជំលោះទៅជាដំបន់មានជំលោះ។ ប្រការ នេះគឺមិនអាចយល់ព្រមបានឡើយ៕
Related





