ការឧទ្ទេសនាមអំពីវេទិការសេដ្ឋកិច្ចអាស៊ីចុងបូព៌ារលើកទី ២ នៅទីក្រុង Vladivostok
27/07/2016 08:36
(VOVworld) – នាព្រឹកថ្ងៃទី ២៦ កក្កដា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ក្រសួង ការបទេសរុស្ស៊ីសហការជាមួយមូលនិធិ “Ros-con-gress” បានរៀបចំជំនួប ជាមួយតំណាងស្ថានទូត បណ្ដាប្រទេសជាសមាជិក APEC ប្រចាំនៅរុស្ស៊ីដើម្បី ឧទ្ទេសនាមអំពីវេទិការសេដ្ឋកិច្ចអាស៊ីចុងបូព៌ារលើកទី ២ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២ និងទី ៣ កញ្ញា ខាងមុខនៅទីក្រុង Vladivostok ។

ការឧទ្ទេសនាមអំពីវេទិការសេដ្ឋកិច្ចអាស៊ីចុងបូព៌ារលើកទី ២ នៅទីក្រុង Vladivostok (VOV) (VOVworld) – នាព្រឹកថ្ងៃទី ២៦ កក្កដា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ក្រសួង ការបទេសរុស្ស៊ីសហការជាមួយមូលនិធិ “Ros-con-gress” បានរៀបចំជំនួប ជាមួយតំណាងស្ថានទូតបណ្ដាប្រទេសជាសមាជិក APEC ប្រចាំនៅរុស្ស៊ីដើម្បី ឧទ្ទេសនាមអំពីវេទិការសេដ្ឋកិច្ចអាស៊ីចុងបូព៌ារលើកទី ២ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២ និងទី ៣ កញ្ញា ខាងមុខនៅទីក្រុង Vladivostok ។ លោក Alexander Osipov អនុរដ្ឋមន្ត្រីការបរទេសទី ១ ទទួលបន្ទុកការងារអភិវឌ្ឍន៍ តំបន់អាស៊ីចុងបូព៌ាររបស់រុស្ស៊ីបានឲ្យដឹងថា៖ នេះគឺជាវេទិការមានទ្រង់ទ្រាយ ធំដែលបង្កើនទំនាក់ទំនងរវាងសហគមន៍វិនិយោគិនបរទេសជាមួយមជ្ឈដ្ឋាន សហគ្រាសរុស្ស៊ីរួមជាមួយរដ្ឋអំណាចតំបន់គ្រាប់ជាន់ថ្នាក់របស់រុស្ស៊ី។ វេទិការនេះ គឺជាឱកាសវាយ តំលៃលើគ្រប់ជ្រុងជ្រោយសក្តានុភាពសេដ្ឋកិច្ចនៃតំបន់អាស៊ី ចុងបូព៌ារររបស់រុស្ស៊ី ក៏ដូចជា លើកកំពស់សមត្ថភាពប្រកួតប្រជែងនិងការ ទាក់ទាញវិនិយោគរបស់ តំបន់ ឧទ្ទេសនាមលក្ខណៈថ្មីសំរាប់សកម្មភាព វិនិយោគនិងអាជីវកម្មនៅតំបន់ Vladivostok ផងដែរ។ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin នឹងចូលរួមពិធី បើកវេទិការសេដ្ឋកិច្ចអាស៊ី ចុងបូព៌ារលើកទី ២៕
Related






