VOV WorldVOV World
ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានីរបស់ទួរគីធ្វើឲ្យមនុស្សចំនួន ១០០ នាក់ស្លាប់និងរងរបួស
18/02/2016 11:41
(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ នៅទីស្តីការកងទ័ព និងរដ្ឋសភាទួរគីបានកើត មានឡើងការវាយប្រហារ ដោយគ្រាប់បែកតម្រង់ទៅលើក្រុមរថយន្តយោធាដែល កំពុងដឹកជញ្ជូនសាច់ញាតិរបស់កំលាំងប្រដាប់អាវុធនៃ ប្រទេសនេះ។
ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានីរបស់ទួរគីធ្វើឲ្យមនុស្សចំនួន ១០០ នាក់ស្លាប់និងរងរបួស
ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានីរបស់ទួរគីធ្វើឲ្យមនុស្សចំនួន ១០០ នាក់ស្លាប់និងរងរបួស (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ នៅទីស្តីការកងទ័ពនិងរដ្ឋសភាទួរគីបានកើត  មានឡើងការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើក្រុមរថយន្តយោធា ដែល កំពុងដឹកជញ្ជូនសាច់ញាតិរបស់កំលាំងប្រដាប់អាវុធនៃប្រទេសនេះ។ មនុស្ស ចំនួន ១០០ នាក់ត្រូវស្លាប់និងរងរបួស ក្នុងនោះ មានទាហានទួរគីជា ច្រើននាក់។ នាបច្ចុប្បន្ន គ្មានអង្គការណាមួយទទួលស្គាល់ដំណើរការវាយ ប្រហារពោលខាង លើនៅឡើយទេ។ ប៉ុន្តែ ប្រភពព័ត៌មានបានវិភាគថា៖ បណ្ដាមុខសញ្ញាសាសនា សង្គ្រាមឥស្លាមជ្រុលនិយមឬកំលាំងជន Kurd​ ឈរ នៅខាងក្រោយរឿងហេតុ នេះ។ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានសន្យានឹងឆ្លើយតបតវិញបណ្ដាមេគំនិតរឿងហេតុនេះ។ ក្នុងពេលនោះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានថ្កោលទោសយ៉ាងខ្លាំង ការការវាយប្រហារភេរវកម្មនេះ ហើយអះអាងថា៖ អាល្លឺម៉ង់នឹងប្រគៀកស្មារ ជាមួយទួរគីក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយសន្តិសុខនិងកិច្ចការ ការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ក៏បានផ្ញើរការរំលែកទុកទៅគ្រួសាររបស់បណ្ដា ជនរងគ្រោះផងដែរ។ ការវាយប្រហារនេះបានធ្វើ ឲ្យជំនួបនៃសម្ព័ន្ធភាពឆ័ន្ទៈ ត្រូវបានផ្អាក់មុនពេលសន្និសីទកំពូល EU នៅទីក្រុង Brussels បែលហ្សីក ដោយសារ នាយករដ្ឋមន្ត្រីទួរគី លោក Ahmed Davutoglu មិនអាចចូលរួមទេ។ អគ្គលេខាធិការ​ អ.ស.ប. លោក Ban Ki Moon ក៏បានថ្កោលទោសយ៉ាងខ្លាំង ក្លារឿងហេតុនេះផងដែរ៕