VOV WorldVOV World
កាសែត “Granma” ជាលើកដំបូងចុះផ្សាយព័ត៌មានណែនាំអ្នកបោះឆ្នោតអាមេរិក នៅគុយបា
22/09/2016 08:49
(VOVworld) - នាថ្ងៃទី២១ កញ្ញា កាសែត “Granma” ជា ស្ថាប័ននាំពាក្យជាផ្លូវការរបស់បក្សកុម្មុយនីស្តគុយបា បានចុះផ្សាយសេចក្ដីជូនដំណឹងសំដៅណែនាំប្រជា ពលរដ្ឋអាមេរិកដែលកំពុងរស់នៅគុយបាចូលរួមការ បោះឆ្នោតប្រធានាធិបតីនាខែវិច្ចិកាខាងមុខ។
កាសែត “Granma” ជាលើកដំបូងចុះផ្សាយព័ត៌មានណែនាំអ្នកបោះឆ្នោតអាមេរិក នៅគុយបា
(VOVworld) - នាថ្ងៃទី២១ កញ្ញា កាសែត “Granma” ជាស្ថាប័ននាំពាក្យជាផ្លូវការ របស់បក្សកុម្មុយនីស្តគុយបាបានចុះផ្សាយសេចក្ដីជូនដំណឹងសំដៅណែនាំប្រជា ពលរដ្ឋអាមេរិកដែលកំពុងរស់នៅគុយបាចូលរួមការបោះឆ្នោតប្រធានាធិបតីនាខែ វិច្ចិកាខាងមុខ។តាមការបញ្ជាក់របស់មន្ត្រីមួយរូបនៃស្ថានទូតអាមេរិកប្រចាំនៅ គុយបាថា នេះជាលើកដំបូងដែលកាសែតនេះចុះផ្សាយព័ត៌មានសំដៅណែនាំអ្នក  បោះឆ្នោតអាមេរិក។នេះត្រូវបានចាត់ទុកជាបម្រែបម្រួលសុឆន្ទៈមួយពីភាគី La Habana គិតតាំងពីប្រទេសទាំងពីរស្ដារទំនាក់ទំនងការទូតឡើងវិញកាលពីខែ កក្កដាឆ្នាំ២០១៥ ក្រោយរយៈពេលច្រើនទសវត្សប្រឈមមុខគ្នា។ នាថ្ងៃដដែល នៅពេលអញ្ជើញថ្លែងមតិនៅសម័យប្រជុំលើកទី៧១របស់មហា សន្និបាតអ.ស.ប ប្រធានាធិបតីអាមេរិកលោក Barack Obama ជឿជាក់ថា រដ្ឋសភា ប្រទេសនេះនឹងលុបចោលបទហុំព័ទ្ធទៅលើគុយបាដែលនាបច្ចុប្បន្នមិនមាន អត្ថន័យណាមួយទៀតឡើយ៕