ខេត្ត Khanh Hoa បង្កើតមូលនិធិដើម្បី Truong Sa ជាទីស្រឡាញ់
04/06/2014 09:11
Vovworld-គណៈកម្មការចលនាមូលនិធិដើម្បី Truong Sa ជាទីស្រឡាញ់របស់ខេត្ត Khanh Hoa នាថ្ងៃទី៣មិថុនាបាននាំចេញផែនការ

ខេត្ត Khanh Hoa បង្កើតមូលនិធិដើម្បី Truong Sa ជាទីស្រឡាញ់ (VOV) Vovworld-គណៈកម្មការចលនាមូលនិធិដើម្បី Truong Sa ជាទីស្រឡាញ់របស់ ខេត្ត Khanh Hoa នាថ្ងៃទី៣មិថុនាបាននាំចេញផែនការរៀបចំចលនាអង្គការស្ថាប័នអង្គភាពអាជីវកម្មនិងបុគ្គលក្នុងខេត្តស្ម័គ្រចិត្តរួមវិភាគទានឲ្យមូលនិធិនេះ។ គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានមានសំបុត្រចលនាអំពាវនាវការ គាំទ្រសកម្មរបស់សហគមន៍រៃអង្គាសប្រាក់សំដៅរួមចំណែកលើកកំពស់ជីវភាព រស់នៅរបស់កងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa។ ទន្ទឹមនឹងនោះប្រភព មូលនិធិនេះបានលៃទុកជួយឧបត្ថម្ភគាំទ្រខាងសម្ភារៈស្មារតីចំពោះបណ្ដាគ្រួសារ មានសាច់ញ្ញាតិដែលកំពុងបំពេញភារកិច្ចនិងរស់នៅប្រជុំកោះ Truong Sa។ បណ្ដា របៀបរួមចំណែករួមមានប្រាក់និងសម្ភារៈត្រូវបានបញ្ជូនដល់កន្លែងទទួលគឺបញ្ជា ការដ្ឋានយោធាខេត្ត Khanh Hoa៕
Related






