VOV WorldVOV World
ខេត្ត Quang Ninh សកម្មកសាងជនបទថ្មី
07/04/2014 07:44
(VOVworld) – នាថ្ងៃទី ៦ មេសា វិទ្យុសម្លេងវៀតណាម (VOV) សហការជាមួយគណៈ កម្មាធិការប្រជាជននៅស្រុកកោះ Co To ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) បានរៀបចំការសន្ទនាដោយប្រធានបទ “ការកសាងជនបទថ្មី៖ ជោគជ័យខាងចំណេះ ដឹងនិងរបៀបអនុវត្ត” នៅខេត្ត Quang Ninh។
ខេត្ត Quang Ninh សកម្មកសាងជនបទថ្មី
“ការកសាងជនបទថ្មី៖ ជោគជ័យខាងចំណេះ ដឹងនិងរបៀបអនុវត្ត” នៅខេត្ត  Quang Ninh  (Image: VOV) (VOVworld) – នាថ្ងៃទី ៦ មេសា វិទ្យុសម្លេងវៀតណាម (VOV) សហការជាមួយគណៈ កម្មាធិការប្រជាជននៅស្រុកកោះ Co To ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) បានរៀបចំការសន្ទនាដោយប្រធានបទ “ការកសាងជនបទថ្មី៖ ជោគជ័យខាងចំណេះ ដឹងនិងរបៀបអនុវត្ត” នៅខេត្ត Quang Ninh។ បន្ទាប់ពីរយៈពេល ៣ ឆ្នាំលាតត្រដាង អនុវត្តកម្មវិធីកសាងជនបទថ្មី ខេត្ត Quang Ninh បានប្រមូលផ្តុំប្រភពទុនចំនួន ២៣ ពាន់លានដុង។ នាសព្វថ្ងៃ ខេត្ត Quang Ninh មានឃុំចំនួន ៣៤ ទទួលបានបទដ្ឋាន ជនបទថ្មីដែលនាំមុខក្នុងចំណោមខេត្តព្រៃភ្នំចំនួន ១៥ នៅភាគខាងជើងវៀតណាម អំពីបរិមាណឃុំដែលទទួលបានបទដ្ឋានជនបទថ្មី។ ប្រធានគណៈកម្មការកសាង ជនបទ ថ្មីនៅខេត្ត Quang Ninh លោក Truong Cong Ngan បានចាត់ទុកថា៖​ “យើងខ្ញុំសឲ្យឃើញថា៖ ការរួមដំណើរជាមួយអង្គភាពអាជីវកម្មត្រូវបានបង្ហាញតាម រយៈសកម្មភាពជាក់ស្តែងដោះស្រាយរាល់ការលំបាកនិងធ្វើយ៉ាងម៉េចដើម្បីគេ វិនិយោគចូលក្នុងការអភិវឌ្ឍន៍ផលិតកម្មកសិកម្មជនបទឲ្យមានចំណេញ។ ខ្ញុំគិត ថា៖ នាពេលខាងមុខខេត្តនឹងមានវិធានការជាក់ស្តែងជាងទៀតដើម្បីជួយឧបត្ថម្ភ អង្គភាពអាជីវកម្មនិងរួម ដំណើរជាមួយអង្គភាពអាជីវកម្មក្នុងការកសាងជនបទថ្មី៕”