VOV WorldVOV World
ខេត្ត Vinh Phuc អំពាវនាវវិនិយោគពីសាធារណះរដ្ឋឆែក
02/08/2016 10:22
(VOV)_នាថ្ងៃទី១ សីហា នៅទីក្រុង Praha សាធារណរដ្ឋឆែក​ គណៈកម្មាធិ​ការ​ប្រជាជនខេត្ត Vinh Phuc បានរៀបចំសិក្ខាសាលាឧទ្ទេសនាមអំពី​សក្ដានុ​ភាព
ខេត្ត Vinh Phuc អំពាវនាវវិនិយោគពីសាធារណះរដ្ឋឆែក
ខេត្ត Vinh Phuc អំពាវនាវវិនិយោគពីសាធារណះរដ្ឋឆែក           (VOV)_នាថ្ងៃទី១ សីហា នៅទីក្រុង Praha សាធារណរដ្ឋឆែក​ គណៈកម្មាធិ​ការ​ប្រ ជាជនខេត្ត Vinh Phuc បានរៀបចំសិក្ខាសាលាឧទ្ទេសនាមអំពី​សក្ដានុ​ភាព និងឱ កាសវិនិយោគនៅខេត្តនេះ។ ថ្នាក់ដឹកនាំខេត្តបានឧទ្ទេសនាម៤២គំរោងការណ៍អំ ពាវនាវស្វែងរកការវិនិយោគ។ ខេត្តបានសន្យាបង្កលក្ខណះងាយស្រួលបំផុត​សំរាប់ អង្គភាពអាជីវកម្មបរទេស ដែលក្នុងនោះមានអង្គភាពអាជីវកម្មឆែក ​វិនិយោគនិង ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាពនៅក្នុងតំបន់។ ​ផ្លាស់ប្តូរមតិ​ជាមួយអ្នកយក ព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅសាធារណរដ្ឋឆែក លោក Nguyen Kim Khai អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Vinh Phuc  បានអោយដឹងថា៖ “”ដំណើរបំពេញទស្សនកិច្ចលើកនេះនៅសាធារណរដ្ឋឆែក ប្រមូលផ្តុំទៅលើវិស័យសំ ខាន់មួយចំនួនដែលក្នុងនោះមានវិស័យបច្ចេកវិទ្យាអេឡិកត្រូនិក សុខា​ភិបាល និង អប់រំ បណ្ដុះបណ្ដាល។​ Vinh Phuc ជាតំបន់ប្រមូលផ្តុំរោងចក្រ​ដំ​ឡើងរថយន្តនិងម៉ូតូ  បានជាវិស័យឧស្សាហកម្មឧបត្ថម្ភដើរតួនាទីដ៏សែនសំខាន់។​ដូច្នេះយើងខ្ញុំមានគោល បំណងអំពាវនាវវិនិយោគិនឆែកវិនិយោគក្នុងវិស័យ​ឧស្សាហកម្មឧបត្ថម្ភសំរាប់ផ្នែក ដំឡើងរថយន្តនិងម៉ូតូ។” សហគ្រាសឆែកចូលរួមសិក្ខាសាលាលើកនេះបានផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំខេត្ត Vinh Phuc  និងសហគ្រាសខេត្ត អំពីបញ្ហាមួយចំនួន​ដែលទាក់​ទិន​ដល់​បរិយាកាស វិនិយោគនៅវៀតណាម។ បញ្ចប់សិក្ខាសាលា សហគ្រាសឆែកនិងខេត្ត Vinh Phuc   ជួបប្រាស្រ័យស្វែងយល់អំពីតម្រូវការ​ របស់ភាគីទាំងពីរ ​និងពិភាក្សាអំពីការបង្កើតកាណាល់វិនិយោគ នៅក្នុងខេត្ត៕