យោងតាមនាយករដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុ) ខេត្តក្រុងចំនួន ១២ ក្នុងចំណោមខេត្ត ក្រុងសរុបចំនួន ៣៤ ទូទាំងប្រទេសវៀតណាម មានកំណើនផលិតផលក្នុងតំបន់សរុប (GRDP) ក្នុងរយៈពេល ៩ ខែដើមឆ្នាំ លើសពី ១០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ទីក្រុងក្វាងនិញ នាំមុខគេជាមួយនឹងអត្រាកំណើន ១២,៥៤% បន្ទាប់មកគឺខេត្ត ហាទិញ ទីក្រុងហៃផុង និងទីក្រុងបាក់និញ។ ក្បាល់រថភ្លើងសេដ្ឋកិច្ចទាំងពីរគឺ ទីក្រុងហាណូយ និងទីក្រុងហូជីមិញ មិនទាន់ស្ថិតនៅក្នុងក្រុមកំណើនពីរខ្ទង់នៅឡើយទេ។ GRDP រយៈពេល ៩ ខែរបស់ទីក្រុងហូជីមិញ បានកើនឡើង ៩,០៦% ជាប់ចំណាត់ថ្នាក់លេខ ១៩ ទូទាំងប្រទេស ខណៈដែលកំណើនរបស់ទីក្រុងហាណូយគឺ ៨,៨៥% ជាប់ចំណាត់ថ្នាក់លេខ ២០។

ទីភ្នាក់ងារស្ថិតិបានធ្វើអត្ថាធិប្បាយថា កំណើនខ្ពស់ភាគច្រើនប្រមូលផ្តុំនៅក្នុងតំបន់ដែលមានមូលដ្ឋានឧស្សាហកម្ម និងការផលិត កែច្នៃទ្រង់ទ្រាយធំ។ ការវិនិយោគ ការនាំចេញ និងការអភិវឌ្ឍនៃវិស័យសេវាកម្មក៏រួមចំណែកដល់ការជំរុញសេដ្ឋកិច្ចនៅក្នុងខេត្ត និងទីក្រុងទាំងនេះផងដែរ៕