VOV WorldVOV World
ខុទ្ធកាល័យរដ្ឋាភិបាលវៀតណាមនិង ស្ថាប័ន JICA សហការគ្នាកសាងរដ្ឋាភិបាល អេឡិចត្រូនិក
14/09/2018 10:31
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ខែកញ្ញា ខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម និង ស្ថាប័ន សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំពិធីចុះហត្ថលេខាលើការ ដាក់ឲ្យដំណើរការគម្រោង «កសាងសកម្មភាពរដ្ឋមានជំនាញនិងប្រសិទ្ធភាព សំដៅកែលំអបរិស្ថានអាជីវកម្ម»។
ខុទ្ធកាល័យរដ្ឋាភិបាលវៀតណាមនិង ស្ថាប័ន JICA សហការគ្នាកសាងរដ្ឋាភិបាល អេឡិចត្រូនិក
 ពិធីចុះហត្ថលេខាលើការ ដាក់ឲ្យដំណើរការគម្រោង «កសាងសកម្មភាពរដ្ឋមានជំនាញនិងប្រសិទ្ធភាព សំដៅកែលំអបរិស្ថានអាជីវកម្ម» ក្នុងពិធីនេះមានការចូលរួមរបស់សមាជិកមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានខុទ្ធកាល័យ រដ្ឋាភិបាល លោក Mai Tien Dung រួមទាំងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ វៀតណាម លោក Kunio Omeda  ប្រធានស្ថាប័ន JICA Kitaoka Shinichi។ ពិធីចុះហត្ថលេខាដាក់ឲ្យដំណើរការគម្រោងនេះមានគោលដៅបង្កើតការ ព្រមព្រៀងរួមនៃភាគីទាំងពីរសំរាប់ការអនុវត្តផែនការលំអិតនៃគម្រោង។ គោលដៅនៃគម្រោងនេះគឺលើកកម្ពស់គុណភាព និងបង្កើនសមត្ថភាពនៃភ្នាក់ងារ រដ្ឋក្នុងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមក្នុងការបំពេញភារកិច្ចធ្វើសេនាធិការ ចម្រុះ និង សម្របសម្រួលជួយឲ្យរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមក្នុង ដំណើរការកសាងនិងអនុវត្តយន្តការ គោលនយោបាយផងដែរ៕