VOV WorldVOV World
ខុទ្ទការល័យរដ្ធាភិបាលវៀតណាមបានរៀបចំសន្និសិទ្ធការសែតប្រចាំខែមករា។
05/02/2012 08:55
រដ្ធមន្ត្រី ប្រធានខុទ្ទការល័យ រដ្ធាភិបាលលោក Vu Duc Dam បានឲ្យដឹងថា ក្នុងខែមករា ក្រសួងស្ថាប័នដំបន់ នានាបានសកម្មអនុវត្តល្អរាល់សេចក្តីសំរេចចិត្តក៏ដូច ជាការបញ្ជាណែនាំរបស់នាយករដ្ធមន្ត្រីអំពីការស្ថិរភាព ដំលៃទីផ្សារ ត្រៀមឲ្យប្រជាជនទទួលបុណ្យតេតប្រពៃណី។
ខុទ្ទការល័យរដ្ធាភិបាលវៀតណាមបានរៀបចំសន្និសិទ្ធការសែតប្រចាំខែមករា។
សន្និសិទ្ធការសែតប្រចាំខែមករាឆ្នាំ២០១២ (VOVWORLD)នារសៀលថ្ងៃទី៤កុម្ភៈនៅក្រុងហាណូយ ខុទ្ទការល័យរដ្ធាភិបាលវៀតណាម បាន រៀបចំសន្និសិទ្ធការសែតប្រចាំខែមករាឆ្នាំ២០១២។ រដ្ធមន្ត្រី ប្រធាន ខុទ្ទការល័យ រដ្ធាភិបាលលោក Vu Duc Dam បានឲ្យដឹងថា ក្នុងខែមករា ក្រសួងស្ថាប័នដំបន់ នានាបានសកម្មអនុវត្តល្អរាល់សេចក្តីសំរេចចិត្តក៏ដូចជា​ការបញ្ជាណែនាំរបស់នាយករដ្ធមន្ត្រីអំពីការស្ថិរភាពដំលៃទីផ្សារ ត្រៀមឲ្យ​ ប្រជាជនទទួល បុណ្យតេត ប្រពៃណី។ ទោះបីក្នុងឪកាសបុណ្យតេតប្រពៃណី ក៏ដោយ ប៉ុន្តែ សន្ទស្ស ដំលៃប្រើ ប្រាស់ (CPI) ខែមករាឆ្នាំ២០១២បានបង្កើន ត្រឹមតែ១%បើ ប្រៀប នឹងខែមុន នេះ ជា កំរិត បង្កើនទាបបំផុតបើប្រៀបនឹងរយៈ ពេលដូចគ្នានៃ ៣ឆ្នាំកន្លងមក។ ស្តីពី ភារកិច្ចស្នូលក្នុងរយៈពេលខាងមុខ លោក Vu Duc Dam បានលើកច្បាស់ថា៖ “រដ្ធាភិបាលនឹងបន្តប្រមូលផ្ដុំគ្រប់គ្រងរក្សា អតិផរណានៅកំរិតតួលេខ១ខ្ទង់ និង មានកំណើនសមស្របដោយរាល់ឧបករ សេដ្ធកិច្ច។ ដើម្បីធ្វើបានការងារនោះ ត្រូវមានការខំប្រឹងប្រែងរួមនៃស្ថាប័នផ្នែក​គ្រប់ជាន់ថ្នាក់និងពិសេសគឺបណ្ដាអង្គភាពអាជីវកម្ម៕”

More