កិច្ចចរចាររវាងរដ្ឋាភិបាលនិងភាគីប្រឆាំងនៅវេណេហ្ស៊ុយអេឡាមាននិន្នាការបែកបាក់
27/12/2016 11:32
(VOVworld) - រដ្ឋាភិបាលវេណេហ្ស៊ុយអេឡានាពេល ថ្មីៗនេះអះអាងថា គេបានត្រៀមខ្លួនជាស្រេចតភ្ជាប់ ឡើងវិញនូវជំនួបចរចារជាមួយសម្ព័ន្ធភាពតុសាមគ្គី ភាពប្រជាធិបតេយ្យ (MUD) ដែលជាភាគីប្រឆាំងនា ថ្ងៃទី១៣ មករាខាងមុខ។
.jpg)
លេខាធិការចាត់ចែងការ MUD លោក Jesus Torrealba នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានី Caracas កាលពីថ្ងៃទី២៦ ធ្នូ (រូបថត៖AFP/TTXVN) (VOVworld) - រដ្ឋាភិបាលវេណេហ្ស៊ុយអេឡានាពេលថ្មីៗនេះអះអាងថា គេបាន ត្រៀមខ្លួនជាស្រេចតភ្ជាប់ឡើងវិញនូវជំនួបចរចារជាមួយសម្ព័ន្ធភាពតុសាមគ្គីភាព ប្រជាធិបតេយ្យ (MUD) ដែលជាភាគីប្រឆាំងនាថ្ងៃទី១៣ មករាខាងមុខ។ប៉ុន្តែ MUD ប្រកាស បដិសេធ៍ការចរចារដោយសារតែរដ្ឋាភិបាលមិនអនុវត្តន៍ការសន្យាក្នុងជំនួប ចរចារ២លើកមុននោះ។MUD ក៏បានអំពាវនាវឲ្យបុរី Vatican ដែលជាអ្នកសម្រប សម្រួលរវាងភាគីទាំងពីរ ដាក់ឲ្យចូលជាធរមាននូវយន្តការឃ្លាំមើលលើការអនុវត្តន៍ កិច្ចព្រមព្រៀងនានាផងដែរ។លេខាធិការចាត់ចែងការ MUD លោក Jesus Torrealba ប្រកាសថា នឹងដំណើការចរចារតែនៅពេលណាដែលរដ្ឋាភិបាល អនុវត្តន៍កិច្ចព្រម ព្រៀងមុននោះ៕
Related





