VOV WorldVOV World
កិច្ចការផ្លាស់ប្តូរថ្មីនាំមកបទពិសោធន៍ជាច្រើនសំរាប់វៀតណាមក្នុងពេលចូលរួមការងាររបស់អង្គការសហប្រជាជាតិ
17/12/2013 12:04
Vovworld-ចែករំលែកជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទការទូតលើកទី២៨ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Le Hoai Trung បានចាត់ទុកថា រាល់ជោគជ័យនិងបទពិសោធន៍នេះបានរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើវេទិការពហុភាគី
កិច្ចការផ្លាស់ប្តូរថ្មីនាំមកបទពិសោធន៍ជាច្រើនសំរាប់វៀតណាមក្នុងពេលចូលរួមការងាររបស់អង្គការសហប្រជាជាតិ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Le Hoai Trung (baomoi.com)         Vovworld-ចែករំលែកជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទ ការទូតលើកទី២៨ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Le Hoai Trung បានចាត់ទុកថា រាល់ ជោគជ័យនិងបទពិសោធន៍នេះបានរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាម លើវេទិការពហុភាគី ទន្ទឹមនឹងនោះបើកទូលាយនិងជំរុញទំនាក់ទំនងរបស់វៀត ណាមជាមួយប្រទេសនិងដៃគូនានាក្នុងដំបន់និងលើពិភពលោក។ តាមឯកអគ្គរដ្ឋ ទូត Le Hoai Trung ថា ដំណើរការផ្លាស់ប្តូរថ្មីរបស់វៀតណាមទទួលបានសមិទ្ធិ លេចធ្លោអំពីអភិវឌ្ឍន៍សង្គម អំពីកំណើនសេដ្ឋកិច្ចជាមួយល្បឿនកំណើរល្អក្នុង រយៈពេលវែង។ មិនត្រឹមតែប៉ុណ្ណោះទេ វៀតណាមបានដោះស្រាយបញ្ហាសង្គម ជាច្រើនត្រូវបានពិភពលោកទទួលស្គាល់និងវាយតំលៃខ្ពស់។ ជាមួយការដែលវៀត ណាមជាប់ឆ្នោតចូលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាខែវិច្ឆិកា កន្លងមក ឯកអគ្គរដ្ឋទូត Le Hoai Trung បានអះអាងថា​ នេះជាឱកាសប៉ុន្តែក៏ជាការ សាកល្បងចំពោះវៀតណាម៕