កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុប្រទេស
19/12/2013 09:07
(VOV)_ កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុប្រទេស។ នេះគឺជាប្រធានបទនៃកិច្ចប្រជុំ នាព្រឹកថ្ងៃទី ១៩ ធ្នូ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃសន្និសីទកិច្ចការបរទេសលើកទី២៨។
.jpg)
(VOV)_ កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុ ប្រទេស។ នេះគឺជាប្រធានបទនៃកិច្ចប្រជុំ នាព្រឹកថ្ងៃទី ១៩ ធ្នូ ដែលស្ថិតនៅក្នុង ក្រប ខ័ណ្ឌនៃសន្និសីទកិច្ចការបរទេសលើកទី២៨។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ក្នុងសមិទ្ធិរួមរបស់ប្រទេស ជាតិ ផ្នែកកិច្ចការបរទេសបានមានការរួមវិភាគទានជាច្រើន ក្នុងការការពាររឹង មាំឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដី និងផលប្រយោជន៍ជាតិ។ បណ្ដាការរួមវិភាគទាននេះបានរួមចំណែកចូលក្នុងការពង្រឹងបរិយាកាសសន្តិភាព ដើម្បីកសាងប្រទេសជាតិ ឆ្លៀតយកការជួយឧបត្ថម្ភ គាំទ្រ របស់សហគមន៍អន្ត រជាតិ លើកកំពស់តួនាទីវៀតណាមលើឆាកអន្តរជាតិ។ កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុប្រទេស(internet) ប្រធានរដ្ឋ Truong Tan Sang បានវិភាគថា៖ បណ្ដាការប្រែប្រួលដ៏ស្មុគ្រស្មាញ នៃសភាពការណ៍ក្នុងតំបន់និងលើពិភពលោក បានស្នើក្រសួងការបរទេសផង និង បណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំនាងរបស់វៀតណាមនៅឯបរទេស ត្រូវម្ចាស់ការ និងសកម្មអនុវត្តរាល់ទស្សនះបញ្ជាណែនាំក្នុងបណ្ដាឯកសារ សេចក្ដីសម្រេចចិត្តនៃ មហា សន្និបាតបក្សទូទាំងប្រទេស លើកទី១១។ ទន្ទឹមនឹងនោះ អនុវត្តយ៉ាងសកម្ម រាល់វិធី សាស្ត្រក្នុងសភាពការណ៍ជាក់ស្ដែងផងដែរ៕
Related





