កិច្ចការបរទេសរបស់វៀតណាមម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ
16/12/2013 10:54
(VOV)_ដោយប្រធានបទ៖ កិច្ចការបរទេសរបស់វៀតណាមម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ សន្និសីទកិច្ចការបរទេសលើកទី២៨ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី ១៦ ធ្នូ នៅរដ្ឋធានីហាណូយ

(VOV)_ដោយប្រធានបទ៖ កិច្ចការបរទេសរបស់វៀតណាមម្ចាស់ការ សកម្មធ្វើ សមាហរណកម្មអន្តរជាតិ សន្និសីទកិច្ចការបរទេសលើកទី២៨ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី ១៦ ធ្នូ នៅរដ្ឋធានីហាណូយ។ សន្និសីទលើកនេះគឺសំដៅវាយតំលៃអំពី ការអនុវត្តគោលមាកា៍កិច្ចការបរទេស និងការផ្តួចផ្តើមគំនិតធ្វើសមាហរណកម្មអន្តរ ជាតិ ក្នុងពាក់កណ្ដាលអាណត្តិ មហាសន្និបាតបក្ស លើកទី១១ និងបន្ដកំណត់ រាល់ វិធានការអនុវត្តគោលមាគា៍កិច្ចការបរទេសនៅប៉ុន្មានឆ្នាំខាងមុខនេះប្រកបដោយ ជោគជ័យ។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (TTXVN) ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា៖ ពីឥឡូវនេះដល់ពេលបញ្ចប់អាណត្តិមហាសន្និបាតលើកទី១១ និងបណ្ដាឆ្នាំជាបន្ត សភាពការណ៍នៅលើពិភពលោកនិងក្នុងតំបន់នឹងប្រព្រឹត្តទៅដ៏ ស្មុគ្រស្មាញ។ ដូច្នេះ កិច្ចការបរទេសត្រូវរក្សារបរិយាកាសន្តិភាព ងាយស្រួលដើម្បី អភិវឌ្ឍន៍ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព បុរណភាពដែនដី …។ល។ ក៏ក្នុងសន្និសីទនេះដែរ ថ្នាក់ដឹកនាំក្រសួងនគរបាល គណះកម្មាធិការកិច្ចការ បរទេសមជ្ឈឹមបក្ស ក្រសួងការពារប្រទេស គណះកម្មាធិការកិច្ចការបរទេសរដ្ឋសភា បានមានបទអន្តរាគម វាយតំលៃ សន្និដ្ឋានសំខាន់ៗ ចូលក្នុងសភាពការណ៍ពិភព លោកនិងតំបន់។ បណ្ដាបទអន្តរាគមបានលើកឡើងរាល់សមិទ្ធិដែលផ្នែកកិច្ចការ បរទេស ទទួលបាន ពីសន្និសីទកិច្ចការបរទេសលើកទី២៧មក វាយតំលៃខ្ពស់ចំពោះ កិច្ចការរួមផ្សុំរវាងផ្នែកកិច្ចការបរទេសជាមួយផ្នែកទាក់ទិននានា។ ទន្ទឹមនឹងនោះក៏ បានលើកឡើងបណ្ដាទិសដៅ វិធានការណ៍ជំរុញកិច្ចការបរទេសលើគ្រប់ជ្រុងជ្រោយ និងបង្កើនការរួមសហការជិតស្និទ្ធជាមួយកងកម្លាំងនានាបំពេញកិច្ចការបរទេសក្នុងរយះពេលខាងមុខនេះ៕
Related






