កិច្ចការបរទេសរួមចំណែកចូលក្នុងសមិទ្ធិផលធំធេងនៃបុព្វហេតុផ្លាស់ប្តូរថ្មី
04/01/2016 08:55
(VOV)_នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន នៃទីភ្នាក់ងារសារព័ត៍មានវៀតណាម

កិច្ចការបរទេសរួមចំណែកចូលក្នុងសមិទ្ធិផលធំធេងនៃបុព្វហេតុផ្លាស់ប្តូរថ្មី (VOV)_នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន នៃទីភ្នាក់ងារសារព័ត៍មាន វៀតណាម ក្នុងឱកាសចូលឆ្នាំថ្មី ២០១៦។ អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអោយដឹងថា៖នាបច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងជាមួយស្ទើរតែគ្រប់ ប្រទេសលើពិភពលោក ដែលក្នុងនោះ បង្កើតទំនាក់ទំនងការទូតជាមួយប្រទេស ចំនួន១៨៥ ក្នុងចំណោមប្រទេស ១៩៣ ជាសមាជិកអង្គការសហប្រជាជាតិ។ វៀត ណាមក៏បានចូលរួមអង្គការអន្តរជាតិ តំបន់ចំនួន៧០ ដើរតួនាទីជាសមាជិកសកម្ម ម្ជាស់ការ និងមានការទទួលខុសត្រូវ។ តួនាទីរបស់វៀតណាមត្រូវបានលើកកំពស់ លើឆាកអន្តរជាតិ តំបន់ ការផ្តល់មតិជាច្រើនរបស់វៀតណាមត្រូវបានអង្គការអន្តរ ជាតិជាច្រើនស្វាគមន៍។ ពីមូលដ្ឋាននេះ ក្នុងរយៈពេលប៉ុនា្មនឆ្នាំថ្មីៗនេះ វៀតណាម បានជំរុញទំនាក់ទំនងជាមួយបណ្ដាដៃគូកាន់តែមានភាពស៊ីជំរៅថែមទៀត។ វៀត ណាមបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចំនួន១៥ លើពិភព លោក និងជាដៃគូលើគ្រប់វិស័យជាមួយប្រទេសចំនួន១០លើពិភពលោក។ តាមលោក Nguyen Thanh Son ថា៖ ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ការងារកិច្ច ការបរទេសបានរួមវិភាគទានលើគ្រប់វិស័យ ដើម្បីបំរើដល់ការងារកសាង ការពារ ងអភិវឌ្ឍន៍ប្រទេសជាតិ៕
Related





