ប្រធានាធិបតីអាមេរិកលោក Joe Biden ពិភាក្សាជាមួយមេដឹកនាំនៃប្រទេសនិងអង្គការនានានៅកិច្ចប្រជុំកំពូលអំពីជំងឺកូវីដ-១៩លើកដំបូងកាលពីខែកញ្ញាឆ្នាំ២០២១។(រូបថត៖ Doug Mills/The New York Times) |
កិច្ចប្រជុំកូវីដ-១៩ លើកទីពីរនឹងត្រូវបានធ្វើឡើងក្រោមសហអធិបតីភាពរបស់ សហរដ្ឋអាមេរិក រួមជាមួយប្រទេសអាឡឺម៉ង់ ដែលកាន់តំណែងជាប្រធាន G7 ប្រទេស ឥណ្ឌូនេស៊ី ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G20 ប្រទេសសេណេហ្គាល់ ដែល កាន់តំណែងជាប្រធានសហភាពអាហ្រ្វិក និងប្រទេស Belize ដែល ជាប្រធានសហ គមន៍ការ៉ាបៀន (CARICOM) នាបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍របស់សេតវិមានបាន លើកច្បាស់ថា កិច្ចប្រជុំនឹងកសាងគោលនយោបាយជាក់ស្តែងដោយផ្អែកលើកិច្ច ខិតខំប្រឹងប្រែង និងការសន្យាដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសកលលើក ទីមួយកាលពីខែកញ្ញា ឆ្នាំ ២០២១ ដើម្បីទាក់ទាញមនុស្សកាន់តែច្រើនទៅចាក់ វ៉ាក់សាំង ជួយឧបត្ថម្ភតំបន់ដែលមានហានិភ័យ ក្នុងការទទួលបានការធ្វើតេស្តនិងការ ព្យាបាល កូវីដ-១៩ ក៏ដូចជាពង្រីកវិធានការការពារបុគ្គលិកថែទាំសុខភាព ហើយ ប្រមូលធនធានហិរញ្ញវត្ថុ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យនៃជំងឺរាតត្បាតនាពេល អនាគតផងដែរ៕








