VOV WorldVOV World
កិច្ចប្រជុំលើកទី១គណៈកម្មាការចំរុះពាណិជ្ជកម្មវៀតណាម-ថៃ។
12/07/2012 10:14
VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១២និង១៣កក្កដានៅ ក្រុងហាណួយ​ក្រសួង​ឧស្សាហ-ពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មថៃបានរៀបចំ កិច្ចប្រជុំ​លើកទី១ គណៈកម្មាការចំរុះពាណិជ្ជកម្មវៀតណាម-ថៃ។
កិច្ចប្រជុំលើកទី១គណៈកម្មាការចំរុះពាណិជ្ជកម្មវៀតណាម-ថៃ។
កិច្ចប្រជុំលើកទី១គណៈកម្មាការចំរុះពាណិជ្ជកម្មវៀតណាម-ថៃ។          VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១២និង១៣កក្កដានៅក្រុងហាណួយ ​ក្រសួង​ឧស្សាហ-ពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្មថៃបានរៀបចំ កិច្ចប្រជុំ​លើកទី១គណៈកម្មាការចំរុះពាណិជ្ជកម្មវៀតណាម-ថៃ។ នៅកិច្ចប្រជុំ ភាគីទាំងពីរ​បានវាយតំលៃស្ថានភាពសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ទ្វេភាគីនិងពិភាគ្សាអំពីបណ្ដាវិធានការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្រប ខ័ណ្ឌទ្វេភាគី បណ្ដាក្របខ័ណ្ឌ​សហប្រតិបត្តិការអនុដំបន់ អាស៊ាន អាស៊ាននិង បណ្ដាវេទិការសេដ្ឋកិច្ចសំខាន់ៗ។ ភាគីទាំងពីរបានឯកភាពនាំចេញគោលដៅ កំណើនពាណិជ្ជកម្មទ្វេភាគីប្រមាណ២០%ក្នុងដំណាក់កាល២០១២-២០១៥​។ ថ្លែងមតិនៅកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម​វៀតណាម​ Vu Huy Hoang បាននាំចេញដំណោះស្រាយមួយចំនួនសំដៅ​បង្កលក្ខណងាយស្រួល ជាងឲ្យការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម​វិនិយោគទ្វេភាគី។                 “អំពីសកម្មភាពពន្លឿនពាណិជ្ជកម្ម ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរបណ្ដា គណៈ​ប្រតិភូ​នៅកំរិតផ្សេងៗសមដៅររៀនសូត្របទពិសោធន៍ក្នុងវិស័យពន្លឿន ពាណិជ្ជកម្មគ្រប់គ្រងទីផ្សារ គ្រប់គ្រងសកម្មភាពពាណិជ្ជកម្មព្រំដែន។ អំពីវិស័យ វិនិយោគ លើកទឹក​ចិត្តអង្គភាពអាជីវកម្មថៃសហប្រតិបត្តិការវិនិយោគក្នុងវិស័យ ឧស្សាហកម្មលៃទុកអាទិភាពឲ្យ​ឧស្សាហកម្មឧបត្ថម្ភ។ លើវិស័យឧស្សាហកម្ម កែច្នៃកសិ-រុក្ខា-ជលផល​យើងខ្ញុំ​ក៏​ចង់សហប្រតិបត្តិការជាមួយភាគីថៃដែរ៕”

More