លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP) |
គួរបញ្ជាក់ថា ក្នុងអំឡុងពេល៦ខែកន្លងមក ទន្ទឹមនឹងការងារបង្ការទប់ស្កាត់ជម្ងឺ រាតត្បាតកូវីដ ១៩ រដ្ឋាភិបាលវៀតណាមបានម្ចាស់ការក្ដាប់ជាប់ស្ថានភាព ហើយមាន ការដឹកនាំនិងប្រតិបត្តិយ៉ាងប្ដូរផ្ដាច់ មានលក្ខណៈច្នៃប្រឌិត បត់បែន និងទាន់ពេល វេលាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយ ទាំងមូល សហគមន៍សហគ្រាសនិងប្រជាជនលើទូទាំងប្រទេស ដើម្បីបន្តថែរក្សាស្ថិរ ភាពសេដ្ឋកិច្ចសង្គម ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ៕






