កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង Cote d'ivoire
23/05/2014 08:58
Vovworld-ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋ Cote d'ivoire (ចាប់ពីថ្ងៃទី២០ដល់២២ឧសភា) អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga
Vovworld-ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋ Cote d'ivoire (ចាប់ពីថ្ងៃទី ២០ដល់២២ឧសភា) អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភារដ្ឋាភិបាល Cote d'ivoire និងជំនួប មុខដំណាងសហគមន៍ជនវៀតណាមនៅ Cote d'ivoire។ នៅបណ្ដាជំនយបសន្ទនា ថ្នាក់ដឹកនាំ Cote d'ivoire សុទ្ធតែអះអាងនូវបំណង ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម សមស្របនឹងសក្តានុភាពនិងឆ្លើយតបនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ។ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេស Nguyen Phuong Nga ដំណាងសហគមន៍ជន វៀតណាមនៅ Cote d'ivoire បានគាំទ្រគោលការណ៍របស់រដ្ឋវៀតណាមប្តេជ្ញាការពារ អធិបតេយ្យភាពនៃប្រទេសជាតិ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច អនុរដ្ឋមន្ត្រី Nguyen Phuong Nga និងរដ្ឋមន្ត្រីការបរទេស Cote d'ivoire Charles Koffi Diby បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃ ប្រទេសទាំងពីរ៕
Related






