ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសន្ទនាជាមួយសមភាគីកូរ៉េខាងត្បូងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV) |
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លោកប្រធានរដ្ឋសភាទាំងពីរបានឯកភាព លើការបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការ ហើយរៀបចំយ៉ាងសកម្មព្រឹត្តិការណ៍ អបអរសាទរខួបលើកទី៣០ទិវាបង្កើតទំនាក់ទំនងទ្វេភាគី។ ទន្ទឹមជាមួយគ្នានោះ សហ ប្រតិបត្តិការនិងចែករំលែកក្នុងការងារនីតិបញ្ញត្តិ ជួយសម្រួលដល់ការផ្លាស់ប្ដូរពាណិជ្ជ កម្មនិងវិនិយោគ គាំទ្រយ៉ាងសកម្មចំពោះតួនាទីរបស់គ្នាទៅវិញទៅមកនៅតាមវេទិការ ពហុភាគី យន្តការសហប្រតិបត្តិការសភាអន្តរជាតិនានា ហើយបង្កើនការជួបប្រាស្រ័យ រវាងប្រជាជនជាមួយប្រជាជន ផងដែរ។
ដោយសង្កត់ធ្ងន់ថា តុល្យភាពជញ្ជីងពាណិជ្ជកម្មគឺជាកត្តាដ៏សំខាន់មួយក្នុង ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើ ឲ្យភាគីទាំងពីរបន្តបង្កើនការតភ្ជាប់សេដ្ឋកិច្ច ហើយសម្ដែងគោលបំណងថា កូរ៉េខាង ត្បូងនឹងបង្កភាពងាយស្រួលដល់ទំនិញវៀតណាមចូលមកកូរ៉េខាងត្បូង ជាពិសេស គឺកសិផល ដើម្បីឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានចំនួន១០០ ពាន់លានដុល្លាអាមេរិក។ លោក Vuong Dinh Hue ក៏បានស្វាគមន៍សម្ព័ន្ធក្រុមហ៊ុន Samsung ដោយការវិនិយោគលើមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍនៅទីក្រុងហាណូយ ក៏ដូចជាយកចិត្តទុកដាក់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មជំនួយនៅវៀតណាមផងដែរ។
នៅឯកិច្ចសន្ទនានេះដែរ លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានថ្លែង អំណរគុណចំពោះកូរ៉េខាងត្បូង ដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការងារបង្ការប្រឆាំងកូវីដ ១៩ ព្រមទាំងស្នើឲ្យប្រទេសទាំងពីរសហប្រតិបត្តិការយ៉ាងសកម្មតាមរយៈយន្តការ Covax ធានាយុទ្ធសាស្ត្រវ៉ាក់សាំងនៃប្រទេសនីមួយៗ ហើយពិចារណាការផ្លាស់ប្ដូរ ជំនាញការទៅវិញទៅមក ក៏ដូចជាស្រាវជ្រាវការសាកល្បងទម្រង់ទេសចរណ៍និង សកម្មភាពផ្សេងៗទៀតដោយឈរលើមូលដ្ឋាននៃលិខិតឆ្លងដែនវ៉ាក់សាំងនាពេលខាងមុខផងដែរ៕








