កីឡាករ កីឡាការិនីជាង២.៣០០នាក់ចូលរួមទិវា Olympic
23/06/2014 06:33
(VOVworld)-នាថ្ងៃ២២មិថុនា នៅមជ្ឃមណ្ឌលវប្បធម៌ ព័ត៌មានខេត្ត Thua Thien –Hue បានប្រព្រឹត្តទៅទិវា Olympic

ទិដ្ឋភាពនៃពិធីបើក (រូបថតៈ កាសែត Thua Thien-Hue) (VOVworld)-នាថ្ងៃ២២មិថុនា នៅមជ្ឃមណ្ឌលវប្បធម៌ព័ត៌មានខេត្ត Thua Thien –Hue បានប្រព្រឹត្តទៅទិវា Olympic វៀតណាម ២០១៤ ក្នុងឱកាសរំលឹកខួបើកទី១២០ នៃ ទិវា បង្កើតចលនា Olympic ទំនើប (២៣មិថុនា១៨៩៤-២៣មិថុនា២០១៤)។ គោល ដៅនៃទិវានេះគឺ “មានសុខភាពដើម្បីកសាងនិងការពារមាតុប្រទេស” “មានសុខ ភាព ដើម្បីការពារបូរណភាពដែនដីដែនសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស”។ ថ្លែងមតិក្នុងពិធី អគ្គនាយកដ្ឋានអប់រំកាយកីឡា និងជាអនុប្រធានគណៈកម្មាធិការ Olympic Vuong Bich Thang បានសង្កត់ធ្ងន់ថា ទិវា Olympic ជាទិវាប្រចាំឆ្នាំរបស់ពិភពលោក សំដៅ អនុវត្តន៍ គោលដៅ រួមចំណែកចូលក្នុងការកសាងពិភពលោកមួយសន្តិភាព សម្បូរុង រឿង និងល្អ ជាងតាមរយៈការអប់រំជំនាន់យុវវ័យ ដោយឈរលើស្មារតីកីឡា មិន រើងអើងវណ្ណៈ។ បន្ទាប់ពីពិធីបើក ថ្នាក់ដឹកនាំខេត្ត Thua Thien Hue រួមជាមួយកីឡា ករ កីឡាការិនី ជាង ២.៣០០ នាក់បានរត់ដោយថ្មើរជើងសំដៅជួយជ្រោមជ្រែងទិវា Olympic តាមបណ្តា វិថី របស់ទីក្រុង Hue៕
Related
More





