នាវា Continuity មានប្រវែងជាង ៣២០ ម៉ែត្រ ទម្ងន់ជិត ៩០ ពាន់តោន ដែលមានសមត្ថភាពផ្ទុកកុងតឺន័របានជាង ៨១០០ Teu (រូបថត៖ Thanh Nga/VOV)

នាវា Continuity មានប្រវែងជាង ៣២០ ម៉ែត្រ ទម្ងន់ជិត ៩០ ពាន់តោន ដែលមានសមត្ថភាពផ្ទុកកុងតឺន័របានជាង ៨១០០ Teu គឺជានាវាខ្នាតយក្សមួយក្នុងចំណោមនាវាខ្នាតយក្សទាំង ១១ ចំណុះសម្ព័ន្ធ The Alliance ដែលមានក្រុមហ៊ុននាវាចំនួន ៤ គឺ៖ ONE (ជប៉ុន) Hapag Lloyd (អាល្លឺម៉ង់), Yang Ming (តៃប៉ិ-ចិន) និង HMM (កូរ៉េខាងត្បូង)។ មុននោះ កាលពីចុងខែមិនាកន្លងទៅ កំពង់ផែកុងតឺន័រអន្តរជាតិ Tan Cang Hai Phong ក៏បានទទួលស្វាគមន៍នាវា Cape Faro (ចំណុះរហូតដល់ ១៤០០ TEUs ហើយមានប្រវែង ១៧០ ម៉ែត្រ) ដែលតភ្ជាប់ផ្ទាល់រវាងវៀតណាមជាមួយត្រើយខាងកើតឥណ្ឌា។

បច្ចុប្បន្ននេះ ជារៀងរាល់សប្តាហ៍ កំពង់ផែកុងតឺន័រអន្តរជាតិ Tan Cang Hai Phong ទទួលបណ្ដាញសេវាកម្មចំនួន ១២ ក្នុងនោះមានបណ្ដាញសេវាកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីកចំនួន ៦។ នាពេលខាងមុខ កំពុងផែនឹងបន្តវិនិយោគ ដើម្បីលើកកំពស់គុណភាពសេវាកម្ម ហើយទទួលស្វាគមន៍បណ្ដាញសេវាកម្មផ្លូវសមុទ្រថ្មី ក៏ដូចជាគូសសញ្ញាសម្គាល់នៃកំពុងផែឆ្លងកាត់អន្តរជាតិនៅភាគខាងជើងវៀតណាមនៅលើផែនទីកំពង់ផែក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕