VOV WorldVOV World
កម្ពុជារៀបចំពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី៣៤នៃទិវាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
07/01/2013 10:14
(VOVworld) – នាថ្ងៃទី ៧ មករា ពិធីមីទ្ទីញដ៏មហោឡារឹក រំលឹកខួបអនុស្សារវរីយ៍លើកទី ៣៤ នៃទិវា​ របបប្រល័យ​ ពូជសាសន៍ ប៉ុល ពត ត្រូវផ្តួលរំលំ(ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧​ មករា ឆ្នាំ ២០១៣) បានប្រព្រឹត្តទៅ នៅរាជធានី ភ្នំពេញ កម្ពុជា ។​
កម្ពុជារៀបចំពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី៣៤នៃទិវាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
(VOVworld) – នាថ្ងៃទី ៧ មករា ពិធីមីទ្ទីញដ៏មហោឡារឹក រំលឹកខួបអនុស្សារវរីយ៍លើក ទី ៣៤ នៃទិវា​ របបប្រល័យ​ពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ(ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧​ មករា ឆ្នាំ ២០១៣) បានប្រព្រឹត្តទៅ នៅរាជធានី ភ្នំពេញ កម្ពុជា ។​ ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរឹន បានសង្កត់ធ្ងន់ថា៖ “ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ បានផ្តល់មកការរស់រានមានជីវិតសំរាប់ប្រទេស កម្ពុជាគឺជាសមិទ្ធិរបស់ប្រជាជនកងទ័ពកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់រណស្សិ សាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយការជួយឧបត្ថម្ភដ៏ធំធេងនៃកងទ័ពស្ម័គ្រចិត្ដវៀត ណាម”។ ជ័យជំនះនេះបានបង្កើតគ្រឹះស្ថានសំរាប់កិច្ចការស្តាកសាងនិងអភិវឌ្ឍន៍ ប្រទេសកម្ពុជាឡើងវិញនាំកម្ពុជាធ្វើសមហរណកម្មក្នុងតំបន់និងអន្តរជាតិ។ សមេ្តច ហេង សំរឹន បានឲ្យដឹងថា៖ នាឆ្នាំ ២០១២ ល្បឿនកំណើនសេដ្ឋកិច្ចនៃកម្ពុជាទទួល បាន ៧% និងអាចរក្សាក្នុងឆ្នាំ ២០១៣។ ជាពិសេស អត្រាជនក្រីក្រនៅកម្ពុជាកាត់ បន្ថយពី ២២.៩% នាឆ្នាំ ២០០៩ ចុះត្រឹម ២០% ក្នុងឆ្នាំ ២០១២។ ពិធីមីទ្ទីញដ៏មហោឡារឹក រំលឹកខួបអនុស្សារវរីយ៍ លើកទី ៣៤ នៃទិវា របបការប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ(ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ មករា ឆ្នាំ ២០១៣) បានប្រព្រឹត្តទៅ នៅរាជធានី ភ្នំពេញ កម្ពុជា ។ (Image: Internet) សម្តេច ហេង សំរឹន បានចាត់ទុកថា៖ ក្នុងឋានៈនៃគណៈបក្សកាន់អំណាចគិត្យានុភាព របស់គណៈបក្សប្រជាជនកម្ពុជា (CPP) ត្រូវបានសម្តែង​​​ តាមរយៈលទ្ធផលល្អប្រសើ ក្នុងការបោះឆ្នោតព្រឹទ្ធសភា និង ឃុំស្រុក ឆ្នាំ ២០១២ កន្លងមក។ នេះគឺជាបុព្វបទ ល្អសំរាប់ CPP ក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី ៥ នៅកម្ពុជា ដែលនឹងរៀបចំ ឡើង នាថ្ងៃទី ២៨ កកដ្ឋា ខាងមុខ។ ក៏ នារសៀលថ្ងៃទី ៧ មករា នៅទីក្រុងហូជីមិញ សម្ព័ន្ធសមាគមបណ្ដាអង្គការ មិត្តភាព និងសមាគមមិត្តភាពវៀតណាម -កម្ពុជានៃ ទីក្រុងហូជីមិញ បានរៀបចំពិធី ជួបប្រាស្រ័យ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៣៤ ទិវាជ័យជំនះ ថ្ងៃទី ៧ មករា  របស់ប្រជាជនកម្ពុជា និងបូកសរុបឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១២។ ថ្លែង មតិនៅទីនេះ លោក សាមសមុទ្រ អគ្គកុងស៊ូល ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ ទីក្រុងហូជីមិញ បានអោយដឹងថា៖ “  នាបច្ចុប្បន្ននេះទុនវិនិយោគរបស់វៀតណាម ទៅប្រទេសកម្ពុជាគឺ២,៥ពាន់លានដុល្លាអាមេរិក។ចំនូនភ្ញៀចទេសចរវៀតណាមទៅ ទស្សនាកម្ពុជាគឺច្រើនជាងគេ។ក្នុងឱការំលឹកខួបអនុស្សាវរីយ៍ទិវាជ័យជំនះ ៧មករាជានិច្ចកាលឆ្លាកជ្រៅក្នុងដួងចិត្តរបស់ជនកម្ពុជាម្នាក់ៗ    “។