កម្ពុជាត្រៀមខ្លួនជាស្រេចជំរុញកម្មវិធីសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ
10/04/2015 11:43
(VOVworld) – នាព្រឹកថ្ងៃទី ១០ មេសា នៅវិមានសន្តិភាព រាជធានី ភ្នំ ពេញ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានទទួលជួបសន្ទនាជាមួយសមាជិក ការិយាល័យ នយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ភាគខាង ត្បូងវៀតណាម) លោក Le Thanh Hai ដែលកំពុង មានដំណើរទស្សនកិច្ចការងារនៅ កម្ពុជា។

កម្ពុជាត្រៀមខ្លួនជាស្រេចជំរុញកម្មវិធីសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ១០ មេសា នៅវិមានសន្តិភាព រាជធានី ភ្នំ ពេញ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានទទួលជួបសន្ទនាជាមួយ សមាជិក ការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ (ភាគខាង ត្បូងវៀតណាម) លោក Le Thanh Hai ដែលកំពុងមាន ដំណើរទស្សនកិច្ចការងារនៅ កម្ពុជា។ ថ្លែងមតិក្នុងពិធីទទួលជួបសន្ទនា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានសម្តែងក្តីសប្បាយ រីរាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ សាមគ្គីភាពលើ គ្រប់វិស័យរវាងទីក្រុងហូជីមិញ (វៀតណាម) ជាមួយរាជធានី ភ្នំ ពេញ (កម្ពុជា) និយាយដោយឡែក ក៏ដូចជា រវាងប្រជាជននៃប្រទេសទាំង ២ និយាយរួម។ ទន្ទឹមនឹងនោះ សម្តេច តេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ ភ្នំ ពេញ ត្រៀមខ្លួនជា ស្រេចជំរុញ បណ្ដាកម្មវិធីសហប្រតិបត្តិការជាមួយ ទីក្រុងហូជីមិញលើវិស័យសេដ្ឋកិច្ច វប្បធម៌សង្គមដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំង ២ កម្ពុជា-វៀតណាម ៕
Related





