VOV WorldVOV World
កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់
30/12/2015 10:47
(VOV)_កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ លើកទី៤ ត្រូវបានរៀបចំឡើងនៅមន្ទីរពេទ្យ Bach Mai នាថ្ងៃទី២៩ ធ្នូ បានផ្តល់អំណោយសំរាប់អ្នកជំងឺក្រីក្រ​ចំនួន៣០នាក់ដែលកំពុងពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ។ ក្នុងរយៈពេល​៤ឆ្នាំកន្លងទៅ
កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់
កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់ (VOV)_កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ លើកទី៤ ត្រូវបានរៀបចំឡើង នៅមន្ទីរពេទ្យ Bach Mai នាថ្ងៃទី២៩ ធ្នូ បានផ្តល់អំណោយសំរាប់អ្នកជំងឺក្រីក្រ​ចំនួន ៣០នាក់ដែលកំពុងពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ។ ក្នុងរយៈពេល​៤ឆ្នាំកន្លង ទៅ កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ ទាក់ទាញការចូលរួមរបស់​សិល្បករ  សិល្បការិនីចំនួនជាង៦០០នាក់ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់ នៅមន្ទីរពេទ្យ  និងរៃអង្គាសទឹកប្រាក់ចំនួនជាង២ពាន់លានដុង ដើម្បីគាំទ្រ ជួយ​ឧបត្ថម្ភអ្នកជំងឺក្រី ក្រ។ សិល្បការិនី Thai Thuy Linh អ្នកបង្កើតកម្មវិធីនេះ​បា​ន​អោយ​ដឹងថា៖ “ អាចនិយាយបានថា៖នេះគឺជាកម្មវិធីស្ម័គ្រចិត្តយូរអង្វែងបំផុត និងធំបំផុត​ដែល បានរៀបចំឡើងនៅមន្ទីរពេទ្យ។ មនុស្សជាច្រើននាក់បាននិយាយថា៖ ​នៅពេល ចូលរួមកម្មវិធីនេះ គេបានជឿថាប្រការល្អនៅមាន ជាពិសេសគឺបណ្ដា​អ្នកជំងឺត្រូវ បានលើកទឹកចិត្ត ដោយសារមានអ្នកនឹករលឹក យកចិត្តទុកដាក់ដល់គេដែរ៕”