កម្មវិធីសិក្បៈ “Dong Loc- ផ្លូវបំបែកជាបីជាអមតៈ”
25/07/2014 08:05
(VOVworld)-នាយប់ថ្ងៃទី២៤កក្កដា នៅមណ្ឌលកេរិ៍ ដំណែលប្រវត្តិសាស្រ្តផ្លូវបំបែកជាបី Dong Loc (នៅ ស្រុក Can Loc ខេត្ត Ha Tinh)

កម្មវិធីសិល្បៈជួបប្រាស្រ័យ“Dong Loc- ផ្លូវបំបែកជាបីជាអមតៈ” (រូបថតៈ qdnd) (VOVworld)-នាយប់ថ្ងៃទី២៤កក្កដា នៅមណ្ឌលកេរិ៍ដំណែលប្រវត្តិសាស្រ្តផ្លូវបំបែក ជាបី Dong Loc (នៅស្រុក Can Loc ខេត្ត Ha Tinh) កាសែត Nhan dan បានរួមសហការ ជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាម គណៈកម្មាធិការខេត្ត Ha Tinh រៀបចំកម្មវិធី “Dong Loc- ផ្លូវបំបែកជាបីជាអមតៈ”និងប្រគល់ប័ណ្ឌកេរិ៍ដំណែលជាតិ ពិសេស សម្រាប់ខ្សែផ្លូវ Truong Son-Ho Chi Minh។ កម្មវិធីសិល្បៈនេះ បាន ប្រព្រឹត្តទៅសំដៅ រំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃជ័យជំនះប្រវត្តិសាស្រ្ត ផ្លូវបំបែកជាបី Dong Loc (២៧កក្កដា ១៩៦៨-២៧កក្កដា២០១៤)និងតបស្នងសងគុណចំពោះអតីត យុវនារី ស្ម័គ្រចិត្តដែលពលីកម្មក្នុងការជីកលុបរណ្តៅគ្រាប់បែកតាមផ្លូវ។ ពលីកម្មរបស់អតីត យុវនារីស្ម័គ្រចិត្តទាំង១០នេះរួមជាមួយកងកម្លាំងយុវជនស្ម័គ្រចិត្ត កងទ័ព នគបាល នៅផ្លូវបំបែកជាបីនេះនៅតែគងវង្សជាអមតហើយក្លាយទៅជានិមិត្តរូបខ្ពង់ខ្ពស់របស់ លិទ្ធិវីរៈបដិវត្តន៍វៀតណាម៕
Related





