VOV WorldVOV World
កម្មវិធីសិល្បៈ “បេះដូងវៀតណាម”តបស្នងសងគុណវីរជនយុវជនស្ម័គ្រចិត្ត
23/07/2014 08:16
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៥០នៃចលនា “៣ត្រៀមជាស្រេច”និងលើកទី៦៧នៃទិវាយុទ្ធជនពលី​ យុទ្ធជនពិការ (ថ្ងៃទី២៧កក្កដា១៩៦៤-ថ្ងៃទី២៧កក្កដា ២០១៤)
កម្មវិធីសិល្បៈ “បេះដូងវៀតណាម”តបស្នងសងគុណវីរជនយុវជនស្ម័គ្រចិត្ត
សម្តែងសិល្បៈក្នុងកម្មវិធី (រូបថតៈ doanthanhnien.vn) (VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៥០នៃចលនា “៣ត្រៀមជាស្រេច”និង លើកទី៦៧នៃទិវាយុទ្ធជនពលី​យុទ្ធជនពិការ (ថ្ងៃទី២៧កក្កដា១៩៦៤-ថ្ងៃទី២៧ កក្កដា២០១៤) នាយប់ថ្ងៃទី២២កក្កដា គណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជននៃ ប្លុកស្ថាប័នមជ្ឈឹមបានរួមផ្សំជាមួយសម្ព័ន្ធយុវជនក្រសួងនគបាលវៀតណាម រៀបចំកម្មវិធីសិល្បៈ “បេះដូងវៀតណាម” នៅទីក្រុងហាណូយ។ ថ្លែងមតិក្នុង កម្មវិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម​ លោក​ Nguyen Thien Nhan សង្កត់ធ្ងន់ថា ៖         “កម្មវិធីនេះ​ បានបង្កើនតម្លៃប្រពៃណីស្នេហាជាតិ ស្មារតីពលីជីវិតដើម្បី មាតុប្រទេស​សម្រាប់បេះដូងយុវជនវៀតណាមរាប់លាននាក់ ដែលកំពុងបំពេញ ការងារ សិក្សារៀនសូត្រក្នុងបណ្តាស្ថាប័នរដ្ឋ ក្នុងជួរកងកម្លាំងប្រដាប់អាវុធនិង សមាជិក សម្ព័ន្ធយុវជននៅក្នុងនិងក្រៅប្រទេស។ តាងនាមគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ខ្ញុំសូមលើកសរសើររាល់ការខំប្រឹងប្រែង និងលទ្ធផលដែល គណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជនប្លុកស្ថាប័នមជ្ឈឹម ទទួលបាននាពេលកន្លងទៅ  ”។         នៅក្នុងពិធីនេះ គណៈចាត់តាំងបានប្រគល់ជូនស៊ីម៉ង់៥០តោននិងប្រាក់ ចំនួន១ពាន់លានដុង សម្រាប់សាងសង់ដំបូលផ្ទះរួមជូនអតីតយុវជនស្ម័គ្រចិត្ត នៅខេត្ត Quang Tri ភាគកណ្តាលវៀតណាម។         ​​​នាព្រឹកថ្ងៃទី២៣ កក្កដា ឯកឧត្តមសេនីយ៍ឯក Ngo Xuan Lich ប្រធានអគ្គ ស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានទៅសាកសួរសុខទុក្ខនិង ជូនអំណោយដល់បណ្ដាយុទ្ធជនពិការយុទ្ធជនជំងឺ ដែលបានរស់នៅនិងព្យាបាល នៅមជ្ឈមណ្ឌលគាំពារយុទ្ធជនពិការDuy Tien (ស្រុក Duy Tien ខេត្តហាណាម ភាគខាងជើងវៀតណាម)។ ឯកឧត្តមសេនីយ៍ឯក Ngo Xuan Lich ជូនអំណោយរបស់ក្រសួងការពារប្រទេស សំរាប់បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលនេះ         លោក Ngo Xuan Lich មានគោលបំណងថាយុទ្ធជនពិការ យុទ្ធជនជំងឺ និង កម្មាភិបាល បុគ្គលិកទាំងមូលនៅមជ្ឈមណ្ឌលនេះ ជានិច្ចកាលពង្រីកអត្តចរិត ប្រពៃណីនិងគំរូដ៏ថ្លៃធ្នូររបស់កងទ័ពលោកអ៊ុំហូ ដើម្បីជំនាន់យុវវ័យនាបច្ចុប្បន្ន សិក្សារៀនសូត្រតាម។ក្នុងឱកាសនេះដែរ លោក Ngo Xuan Lich បានប្រគល់ អំណោយរបស់ក្រសួងការពារប្រទេសសំរាប់មជ្ឈមណ្ឌលគាំពារយុទ្ធជនពិការ Duy Tien និងបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺដែលកំពុងបានព្យាបាលនៅទីនេះ ផងដែរ៕