កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ
27/09/2013 08:37
Vovworld-កំលាំងប្រដាប់អាវុធខែមរៈភូមិន្ទត្រៀមខ្លួនជាស្រេចការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រប្រសិនបើភាគីប្រឆាំងរៀបចំធ្វើបាតុកម្មមិនស្របច្បាប់។

កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ (VOV) Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀបាញ់បានប្រកាសថា កំលាំងប្រដាប់អាវុធខែមរៈភូមិន្ទត្រៀមខ្លួនជាស្រេច ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រប្រសិនបើភាគីប្រឆាំងរៀបចំធ្វើបាតុកម្ម មិនស្របច្បាប់។ ថ្លែងមតិនៅរាជធានីភ្នំពេញនាថ្ងៃទី២៦កញ្ញា លោកទៀបាញ់បានអះអាងថា ការធ្វើបាតុកម្មលើទូទាំងប្រទេសរឺការប្រមូលផ្ដុំមនុស្សជាច្រើននៅភ្នំពេញត្រូវ បានរៀបចំក្នុងក្របខ័ណ្ឌច្បាប់។ សេចក្តីប្រកាសពោលខាងលើត្រូវបានលោក ទៀបាញ់នាំចេញមួយថ្ងៃក្រោយពេលប្រធានគណបក្ស CNRP និងជាប្រធានភាគី ប្រឆាំងលោកសមរង្សីអះអាងថា ភាគីប្រឆាំងនឹងរៀបចំបាតុកម្មទូទាំងប្រទេស ដើម្បីប្រឆាំងជំទាស់រដ្ឋអំណាចថ្មី។ ក៏ប៉ុន្តែក្រោយកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់ CNRP នាថ្ងៃទី២៦កញ្ញាកន្លងមក លោកសមរង្សីបានថ្លែងថា គណបក្សរបស់លោក នឹងស្វែងរកវិធានការតភ្ជាប់ឡើងវិញការចរចារជាមួយគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច ទន្ទឹមនឹងនោះមិនលើកលែងលទ្ធភាព CNRP នឹងចូលរួមរដ្ឋសភានីតិកាលទី៥ឡើយ។ ក្រោយកិច្ចប្រជុំរដ្ឋសភាកម្ពុជានាថ្ងៃទី២៣កញ្ញា នាយករដ្ឋមន្ត្រីហ៊ុនសែន បានប្រកាសថា នៅតែបើកទ្វាដើម្បីតភ្ជាប់ឡើងវិញការចរចារជាមួយភាគីប្រឆាំង៕
Related





