កងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាពង្រឹងទំនាក់ទំនងប្រពៃណី
24/09/2013 07:14
(VOVworld)-ឧត្តមសេនីយ៌ឯក Truong Quang Khanh បានអបអរសាទរ កម្ពុជាបានរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី៥ប្រកបដោយជោជ័យ

រូបថតៈbaodatviet.vn (VOVworld)-នាថ្ងៃទី២៣កញ្ញា នៅទីស្តីការក្រសួងការពារប្រទេសវៀតណាម ឧត្តម សេនីយ៌ឯក Truong Quang Khanh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានទទួល ជួបសន្ទនាជាមួយគណៈប្រតិភូនៃអគ្គស្នងការ សម្ភារៈ បច្ចេកទេសនៃកងយោធពល ខេមរៈភូមិន្ទកម្ពុជា ដឹកនាំដោយអគ្គនាយករង នាយឧត្តមសេនីយ៌ Pech Chuon ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ឧត្តមសេនីយ៌ឯក Truong Quang Khanh បានអបអរសាទរកម្ពុជាបានរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាល ទី៥ប្រកបដោយជោជ័យ ព្រមទាំងអះអាងថា រដ្ឋាភិបាល កងទ័ព និង ប្រជាជន វៀតណាមជានិច្ចកាល យកចិត្តទុកដាក់អភិវឌ្ឍន៌ទំនាក់ទំនងសាមគ្គីភាពជាមួយ រដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជា។ លោក Truong Quang Khanh បានស្មើថា នាពេលខាងមុខ ភាគីទាំងពីបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើរវាងកងទ័ព និងប្រជាជននៃប្រទេស ទាំងពីរ៕
Related
More





