កងទ័ពអាកាសអ៊ុយក្រែនចាប់ផ្តើមសកម្មភាពយោធាឡើងវិញនៅភាគខាងកើត
17/07/2014 06:34
(VOVworld)- កងទ័ពអាកាសអ៊ុយក្រែនចាប់ផ្តើម សកម្មភាពយោធាឡើងវិញនៅភាគខាងកើត។ នេះជាសេចក្តីប្រកាសជាមួយមជ្ឈដ្ឋានសាព័ត៌មាន

សពយន្តហោះ An-26 នៅជិត Davido-Nikolsk នាថ្ងៃទី១៤កក្កដា (រូបថតៈ TTXVN) (VOVworld)- កងទ័ពជើងអាកាសអ៊ុយក្រែនចាប់ផ្តើមសកម្មភាពយោធាឡើង វិញនៅភាគខាងកើត។ នេះជាសេចក្តីប្រកាសជាមួយមជ្ឈដ្ឋានសាព័ត៌មាន របស់អ្នកនាំ ពាក្យមជ្ឈមណ្ឌលព័ត៌មាននៃក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ អ៊ុយក្រែនលោក Andrey Lysenko នាថ្ងៃទី១៦កក្កដា។ លោកឲ្យដឹងថែមទៀតថា បន្ទាប់ពីការផ្អាក ដំណើរហោះហើរដែលទាក់ទិនដល់រឿងរ៉ាវយន្តហោះដឹកជញ្ជូន យោធា An-26 របស់អ៊ុយក្រែន ត្រូវបាញ់ធ្លាក់នៅខេត្តLuganskនាថ្ងៃទី១៤កក្កដា គឺចាប់ពីថ្ងៃទី ១៦កក្កដា បណ្តាយន្តហោះចម្បាំងរបស់អ៊ុយក្រែនបានហោះចេញ ប្រតិបត្តយិការដើម្បីជួយឧបត្ថម្ភកម្លាំងទ័ពជើងគោក នៅតំបន់កើតមានឡើង ជំលោះខ្លាំងបំផុត។ ក្នុងថ្ងៃដដែល ខណៈពេលដែលលោកLysenko ឲ្យដឹងថា ថ្នាក់ដឹកនាំរបស់ អ៊ុយក្រែន មិនទាន់ពិនិត្យទៅលើបញ្ហាប្រកាសច្បាប់អាជ្ញាសឹកនៅភាគខាងកើត ប៉ុន្តែសាធារណរដ្ឋប្រជាជនស្វ័យប្រកាស Donetsk បានប្រកាសច្បាប់អាជ្ញាសឹក ក្នុងទីក្រុងផងដែរ៕
Related





