កងទ័ពស៊ីរីដណ្តើមបានមកវិញខេត្ត Homs ពី IS
30/12/2015 08:42
(VOVworld) – នាថ្ងៃទី ២៩ ធ្នូ កងទ័ពស៊ីរីដណ្តើមបាន មកវិញទីរួមស្រុក យុទ្ធសាស្ត្រ Mahin នៅខេត្ត Homs ភាគកណ្ដាលស៊ីរីពីបាតដៃរបស់អង្គការរដ្ឋ ឥស្លាម ស្វ័យប្រកាស (IS)។

កងទ័ពស៊ីរីដណ្តើមបានមកវិញខេត្ត Homs ពី IS (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ ធ្នូ កងទ័ពស៊ីរីដណ្តើមបានមកវិញទីរួមស្រុក យុទ្ធសាស្ត្រ Mahin នៅខេត្ត Homs ភាគកណ្ដាលស៊ីរីពីបាតដៃរបស់អង្គការ រដ្ឋ ឥស្លាមស្វ័យប្រកាស (IS)។ ក្រៅពីនោះ កងទ័ពស៊ីរីក៏ ដណ្តើមបានការ កាន់កាប់ នៅទីរួមស្រុក Hawarin ផងដែរ។ មុននោះ នាថ្ងៃទី ២៨ ធ្នូ កងទ័ព រដ្ឋា ភិបាលស៊ីរីបានធ្វើការត្រួតត្រាមូលដ្ឋានសឹកនៃកងពលតូចលេខ ៨២ នៅខេត្ត Daraa ភាគខាងត្បូងស៊ីរី។ តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី គិតតាំងពីថ្ងៃទី ២៨ ធ្នូ បណ្ដាកងទ័ពជើងអាកាសស៊ីរីបានដំណើរការវាយ ប្រហារចំនួន ៨០ លើកទៅលើទីក្រុងយុទ្ធសាស្ត្រ Sheikh Miskin ក្នុងការ ខំប្រឹងប្រែងដណ្តើមមកវិញទីកន្លែងដែលត្រូវបាន IS ទន្ទ្រានកាន់កាប់នេះ នៅខេត្ត Daraa ។ ខេត្ត Daraa គឺជាទីកន្លែងក្តៅគគុកនៃជំលោះដែលអូស បន្លាយនៅស៊ីរី ក្នុងរយៈពេល ៥ ឆ្នាំ កន្លងមក៕
Related





