VOV WorldVOV World
កងទ័ពថៃអំពាវនាវរៀបចំការជួបសន្ទនារវាងរដ្ឋាភិបាលជាមួយបាតុករ
19/01/2014 07:50
(VOVworld)-នាថ្ងៃទី១៩មករា មេបញ្ជាការកំពូល របស់កងទ័ពថៃលោក Thanasak Patimaprakorn បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ
កងទ័ពថៃអំពាវនាវរៀបចំការជួបសន្ទនារវាងរដ្ឋាភិបាលជាមួយបាតុករ
កម្លាំងប្រឆាំងនៅថៃ (រូបថតៈ anninhthudo.vn) (VOVworld)-នាថ្ងៃទី១៩មករា មេបញ្ជាការកំពូលរបស់កងទ័ពថៃលោក Thanasak Patimaprakorn បានអំពាវនាវឲ្យរដ្ឋាភិបាលថៃនិងបាតុករអង្គុយរួមជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយ១សម្រាប់ប្រទេសជាតិ។ លោក​Thanasak ក៏សង្កត់ ធ្ងន់ថា ប្រសិនជាគ្មានការជួបសន្ទនាគឺមិនអាចរកឃើញវិធីណាសម្រាប់ ដោះ ស្រាយសភាពការណ៍នាបច្ចុប្បន្នឡើយ។ លោក Thanasak បានអំពាវនាវ ឲ្យ អង្គការស្ម័គ្រចិត្តណាមួយក្នុងប្រទេសក៏អាចចេញមុខធ្វើជាអាជ្ញាកណ្តាលសម្រុះ សម្រួលដែរ។ លោក​ក៏អះអាងថា កងទ័ពនៅមានទំនាក់ទំនងជាមួយប៉ូលីស្ត ហើយអាចពិភាក្សាលើរឿងរ៉ាវទាំងអស់ដោយទូលាយផង៕