VOV WorldVOV World
កងទ័ពវៀតណាមនិងឡាវសហប្រតិបតិ្តការកាន់តែប្រកបដោយប្រសិទ្ធិភាព
27/08/2015 10:36
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមិត្តភាព នៅឡាវ នាព្រឹកថ្ងៃទី២៧ សីហា នៅរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជា អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាមបានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong។
កងទ័ពវៀតណាមនិងឡាវសហប្រតិបតិ្តការកាន់តែប្រកបដោយប្រសិទ្ធិភាព
(រូបថត៖Vietnamplus) (VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមិត្តភាពនៅឡាវ នាព្រឹកថ្ងៃទី២៧  សីហា នៅរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រ ទេសវៀតណាមបានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongsing  Thammavong។លោកនាយករដ្ឋមន្រ្តី Thongsing Thammavong បានអះអាងថានាពេល កន្លងទៅ កងទ័ពនៃប្រទេសទាំងពីរបានសហប្រតិបតិ្តការ ប្រកបដោយប្រសិទ្ធិភាព  រួមចំណែកសំខាន់ក្នុងការកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។ លោក Thongsing Thammavong បានសង្កត់ធ្ងន់ថា ស្ថាន ភាពពិភពលោកកំពុងមាន បំរ៉ែបំរួលដ៏ស្មុគស្មាញជាច្រើន បានជាការដែលកងទ័ព នៃប្រទេសទាំងពីរបង្កើន កិច្ចសហប្រតិបតិ្តការគឺសំខាន់ណាស់៕